Real Madrid បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​​លក់​កំពូល​ Superstar របស់​ខ្លួន​៤​រូប​​ពេល​ចប់​រដូវ​កាល​នេះ ​ដើម្បី​យក​លុយ​បង្គ្រប់​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Neymar ពី​ PSG នេះ​បើ​តាម​ប្រភព ​Metro។

ប្រព័ន្ធ​គ្រប់​គ្រង​កីឡាករ​ Galaticos របស់ ​Real Madrid ក្នុង​រដូវ​កាល​នេះ​ហាក់​មាន​ភាព​រប៉ាត់រប៉ាយ ​ដោយ​ក្លឹប​ឈរ​លេខ​៤​ក្នុង​តារាង​ La Liga ហើយ​ចប់​រដូវ​កាល​នេះ​ស្ដេច​ស​ នឹង​ធ្វើ​ការ​កែប្រែ​ដ៏​ធំ​មួយ​។ កិច្ច​ព្រមព្រៀង​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Paris Saint-Germain គឺ​ជា​អាទិភាព​របស់​ Real Madrid ប៉ុន្តែ​ប្រធាន​ក្លឹប​ខ្លាច​ថា ​ក្លឹប​មិន​មាន​លុយ​គ្រប់គ្រាន់​ក្នុង​នាំ​យក ​Neymar ហើយ​ទិញ​កីឡាករ​ថ្មី​ៗ​មួយ​ចំនួន​ទៀត។ តែ​បើ​តាម​ប្រភព​ Independent, កីឡាករ​ជួរ​មុខ​៤​រូប​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពេល​ចប់​រដូវ​កាល​នេះ​។

Cristiano Ronaldo ត្រូវ​បាន​គេ​គិត​ថា​នឹង​នៅ​ទំនេរ​ដែល​ក្លឹប​ធំ​ៗ​មួយ​ចំនួន​អាច​ទិញ​បាន​ឬ​ក៏​អាច​ ដោះដូរ​ជាមួយ​កីឡាករ​ល្បី​ៗ​ស្រាប់​ ខណៈ​ដែល​គោលដៅ​រយៈ​ពេល​យូរ​របស់ ​Man Utd, Gareth Bale ក៏​ត្រូវ​ដាក់​លក់​លើ​ទី​ផ្សារ​ផង​ដែរ។ ទោះ​បី​ជា​មិន​ស្រកស្រុត​ទម្រង់​លេង​ Luka Modric អាច​ចាក​ចេញ​ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ក្រូអាស៊ី​រូប​នេះ​ គឺ​ជា​ក្បាល​ម៉ាស៊ីន​របស់​ Real Madrid ក៏​ដោយ។ សម្រាប់​អតីត​ខ្សែ​បម្រើ​ Totenham ក្លឹប​នៅ​ Premier League ព្រម​ទទួល​ដោយ​ដៃ​ពីរ។

Karim Benzema ដែល​មាន​ទំនាក់ទំនង​យ៉ាង​យូរ​ជា​មួយ​នឹង​ផ្ទេរ​ទៅ​លេង​នៅ ​Arsernal ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ពី​កីឡដ្ឋាន​Bernabeu ដែរ​ស្រប​ពេល​ដែល​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ ​រីករាយ​នឹង​ឲ្យ​កីឡាករ​ទាំង​បួន​នាក់​នេះ​ចាក​ចេញ។

ខណៈ​ដែល​ការ​ចរចា​ជាមួយ​អ្នក​ចាំ​ទី​ Thibaut Courtois របស់ Chelsea កំពុង​ដំណើរ​ការ​ Madrid ប្រហែល​ជា​ផ្ដល់​ឱកាស​ឲ្យ​ អ្នក​ចាំ​ទី​សញ្ជាតិ​កូស្តារីកា​ Keylor Navas ចាក​ចេញ​ពី​ក្លឹប​ផង​ដែរ៕