ក្រុម​ខ្លាំង​ ​Atletico Madrid បាន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ក្រុម​ Sporting CP របស់​ព័រទុយហ្គាល់​ក្នុង​លទ្ធផល​២​ទល់​០​នា​ការ​ប្រកួត​ពាន ​Europa League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​។

២​គ្រាប់​របស់​ក្រុម​លោក Diego Simeone រក​បាន​នៅ​វគ្គ​ទី​១​ទាំង​អស់​ពោល​គឺ​ ខ្សែ​បម្រើ​ KOKE បើក​ឆាក​មិន​បាន​មួយ​នាទី​ស្រួល​បួល​ផង​រក​បាន​មួយ​គ្រាប់​ ក្រោយ​ទទួល​បាន​បាល់​ពី​ Diego Costa ខណៈ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Antoine Griezmann រក​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​៤០។

វគ្គ​ទី​២​គ្មាន​ការ​ទាត់​បញ្ចូល​ទី​នោះ​ទេ​​ទោះ​បី​មាន​ការ​វាយ​សម្រុក​យក​គ្រាប់​បាល់​វិញ​ពី​ Sporting CP។​លទ្ធផល​នេះ​មិន​ទាន់​អាច​ថា​កក់​ក្ដៅ​នៅ​ឡើយ​ទេ​ដោយ​ AT. Madrid ត្រូវ​ទៅ​លេង​នៅ​ផ្ទះ Sporting CP នៅ​ជើង​ទី​២​បន្ត​ទៀត។

 

[youtube id=”e48O1Fyi5r0″]