ក្រុម​កាំភ្លើង​ធំ ​Arsenal បាន​យក​ឈ្នះ​ក្រុម​មក​ពី​រុស្សី​  CSKA Moscow ក្នុង​លទ្ធផល​៤​ទល់​១​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Europa League វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។

៤​គ្រាប់​របស់​ក្រុម​លោក​ Wenger រក​បាន​ដោយ​ខ្សែ​បម្រើ​សញ្ជាតិ​វែល​ Aaron Ramsey នៅ​នាទី​៩ និង​នាទី​២៨​ ខណៈ​ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette រក​បាន​២​គ្រាប់​គឺ​នៅ​នាទី​២៣​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ​និង​មួយ​គ្រាប់​នៅ​នាទី​៣៥។​ចំណែក​មួយ​គ្រាប់​របស់ ​CSKA Moscow រក​បាន​ដោយ​កីឡាករ​ Aleksandr Golovin នាទី​១៥។

លទ្ធផល​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ Arsenal មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ទោះ​បី​ជា​នៅ​សល់​ជើង​ទី​២​ដែល​ត្រូវ​ប្រកួត​នៅ​ទឹក​ដី​រុស្សី​ក្ដី​។

[youtube id=”DqTXLcipjvA”]