ក្លិបបាល់ទាត់ចំនួន៣៥ក្នុងប្រទេសអ៊ុយក្រែន រួមទាំងក្លិបនៃលីគកំពូលចំនួន៥ដែរ បានរងការចោទប្រកាន់ថាពាក់ព័ន្ធនឹងដំណើរការកំណត់លទ្ធផលប្រកួត ខណៈក្លិបជើងឯក Shakhtar Donetsk និងអតីតជើងឯក១៥សម័យ Dynamo Kiev មិនស្ថិតក្នុងចំណោមក្លិបទាំង៣៥នោះទេ។

មន្ត្រីអជ្ញាធរបានឆ្មក់ចូលឆែកឆេរនៅថ្ងៃអង្គារទី២២ខែឧសភាឆ្នាំ២០១៨ ហើយបន្ទាប់មកនិយាយថាក្រុមបងធំឧក្រិដ្ឋ ពាក់ព័ន្ធនឹងការកំណត់លទ្ធផលទាំងនោះ។ អាជ្ញាធរអះអាងថាប្រតិបត្តិការបានរកឃើញក្រុមឧក្រិដ្ឋជន៥ក្រុមពាក់ព័ន្ធក្នុងករណីយ៉ាងហោច៥៧ករណីនៃការកំណត់លទ្ធផល ពាក់ព័ន្ធដោយមនុស្សជាង៣០០នាក់។

អជ្ញាធរនៅអ៊ុយក្រែន បានទម្លាយថាអង្គភាពរបស់លោកបាននិងកំពុងប្រមូលព័ស្ដុតាងនិងរៀបចំឯកសារអស់រយៈពេលជាង១ឆ្នាំមកហើយ ដោយមាន ប្រធានក្លិប, អតីតនិងកីឡាករបច្ចុប្បន្ន, អាជ្ញាកណ្ដាល, គ្រូបង្ហាត់ និងអង្គភាពពាណិជ្ជកម្ម បានពាក់ព័ន្ធក្នុងករណីខាងលើ។ អ្នកកំណត់លទ្ធផលបានរកចំណូលរហូតដល់៥លានដុល្លារក្នុងមួយឆ្នាំ ដោយធ្វើការភ្នាល់ក្នុងទ្វីបអាស៊ី លើការប្រកួតក្នុងប្រទេសអ៊ុយក្រែនដែលមានការកំណត់លទ្ធផលទុកជាមុន។

គួរបញ្ជាក់ថា ប្រតិបត្តិការបានកើតឡើង មុនពេលដែលវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រវាង Real Madrid និង Liverpool នឹងធ្វើឡើងនៅរដ្ឋធានី Kiev ប្រទេសអ៊ុយក្រែន នាថ្ងៃសៅរ៍ទី២៦ខែឧសភា ខាងមុខនេះ៕