កីឡាករ Ashley Young ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងក្នុងដំណែងមិនដឹងទិសដំបន់ណាឲ្យច្បាស់ទេ ហើយរូបគេក៏ថាលែងដឹងច្បាស់ហើយថាកន្លែងណាដែលគាត់លេងបានល្អជាងគេនោះទេ។
កីឡាករសញ្ជាតិអង់គ្លេសចាប់ផ្ដើមអាជីពដំបូងលេងនៅតំបន់ដំណែងប្រយុទ្ធស្លាបប៉ុន្តែគាត់បានលេងជាច្រើនរ៉ូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនថា ការពារស្លាបបម្រើស្លាប ឬក៏ប្រយុទ្ធស្លាប តែសម្រាប់ Man Utd ចុងក្រោយគឺការពារស្លាប ខណៈដែលទម្រង់លេងនេះអាចធ្វើឲ្យរូបគេជាប់ជម្រើសជាតិសារជាថ្មី។
Young មានន័យ៣២ឆ្នាំទៅហើយបានចាប់ផ្ដើមលេងក្នុងដំណែងបម្រើស្លាបឆ្វេងក្នុងបួនប្រកួតចុងក្រោយឲ្យ Man UtdនៅPremier League ខណៈដែលរូបគេថាលែងដឹងហើយថាកន្លែងណា ដែលគាត់អាចលេងបានល្អជាងគេនោះទេ។
“ខ្ញុំអត់ដឹង!(កន្លែងណាលេងបានល្អបំផុត)។ ខ្ញុំលែងដឹងអស់ហើយ។ ខ្ញុំនៅតែឃើញខ្លួនឯងលេងនៅតំបន់ប្រយុទ្ធស្លាបពីព្រោះខ្ញុំលេងទីនេះយូរហើយ ខ្ញុំក៏ធ្លាប់លេងដំណែងលេច១០ដែរ។ មានកន្លែងជាច្រើនដែលខ្ញុំធ្លាប់លេងបានល្អ។ លើកលែងតែអ្នកចាំទី និងបម្រើកណ្ដាលប៉ុណ្ណោះដែលខ្ញុំមិនដែលបានលេងឲ្យ Manchester United”។
“ មិនថាកន្លែងណាក៏ដោយឲ្យតែគ្រូបង្វឹកដាក់ឲ្យលេងខ្ញុំលេងទាំងអស់ខ្ញុំនឹងលេងនៅទីនោះហើយលេងអស់១០០%។ខ្ញុំចង់លេងបានល្អជាងនេះនៅកន្លែងណាដែលខ្ញុំបានធ្វើវាបានល្អរួចមកហើយ”។
“ ក្នុងនាមជាកីឡាករបាល់ទាត់អ្នកតែងតែចង់លេងហើយខ្ញុំចង់លេងឲ្យបានច្រើនគ្រប់ការប្រកួតនៅរដូវកាលនេះ មានការប្រកួតជាច្រើនដែលត្រូវលេង មិនថាខ្ញុំលេងបានល្អប៉ុណ្ណាហើយគ្រូបង្វឹកសប្បាយចិត្តប៉ុណ្ណាខ្ញុំនឹងលេងរហូត”៕