លោក Massimilaino Allegri កំពុង​តែ​សង្ឃឹម​ថា ​Juventus នឹង​មិន​អាច​ជួប​ក្លឹប​យក្ស​២​នៅ ​La Liga គឺ​ Real Madrid និង​Barcelona ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

Real Madrid និង​ Juventus គឺ​ជា​ក្រុម​២​ក្នុង​ចំណោម​៤​ដែល​បាន​ឡើង​ទៅ​អង្គុយ​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ខណៈ​ដែល​Barcelona ​នឹង​ត្រូវ​ទទួល​ភ្ញៀវ ​Chelsea នៅ​ថ្ងៃ​អង្គារ​។ ក្រុម​របស់​លោក ​Zidane កំពុង​រក្សា​ការ​ឈ្នះ​ពាន​ជា​លើក​ទី​៣​ជាប់​គ្នាៗ​ក្រោយ​ពេល​ទម្លាក់ ​PSG កាល​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Allegri គិត​ថា​ពួក​គេ​ ជា​ក្រុម​ដែល​​លោក​ធ្លាប់​ចាញ់​គឺ​កាល​ពី​ឆ្នាំ​មុន​ចាញ់​៤​ទល់​១​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ “​ខ្ញុំ​សង្ឃឹម​ថា​នឹង​ជៀស​ផុត​ក្រុម​ទាំង​ពីរ​នេះ​ Real Madrid និង​Barcelona ។ ខ្ញុំ​គិត​ថា​ Madrid គឺ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ឈ្នះ​ពាន​។ ​ពួក​គេ​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ Champions League តែ​មួយ​គត់​​ហើយ​ក៏​គ្មាន​ក្រុម​ណា​មួយ​ជិត​ស្និត​ទៅ​នឹង​ការ​ប្រកួត​ពាន​នេះ​ជាង​ពួក​គេ​ដែរ”៕

t