ក្រុម​បិសាច​ក្រហម​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​​កីឡាករ​ថ្មី​សម្រាប់​ប្រកួត​ក្នុង​ Champions League វគ្គ​ចាញ់​ធ្លាក់​ វគ្គ​ឈ្នះ​ឡើង​​ហើយ​ក្នុង​បញ្ជី​នេះ​ក៏​មាន​ឈ្មោះ ​Alexis Sanchez​ដែរ។

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ផ្ទេរ​មក​លេង​នៅ ​Old Trafford ដោយ​មាន​ដោះដូរ​ទៅ​វិញ​ទៅមក​ជាមួយ  Henrikh Mkhitaryan ទៅ​Arsenal វិញ​ហើយ​Sanchez ត្រូវ​មក​ជំនួស​ចន្លោះ​របស់​កីឡាករ​សញ្ជាតិ​អាមិននៀ។ ខ្សែ​ប្រយុទ្ធ​ឈីលី​នឹង​អាច​បង្ហាញ​ខ្លួន​ក្នុង​ពាន​ទ្វីប​អឺរ៉ុប​ឲ្យ​បិសាច​ក្រហម​នៅ​ទី​ក្រុង​ Seville នៅ​ថ្ងៃ​ទី​២១​កុម្ភៈ​ពេល​ដែល​ក្រុម​លោក Jose Mourinho នឹង​ទទួល​ក្រុម ​Sevilla នៃ​ក្របខ័ណ្ឌ La Liga ក្នុង​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ខណៈ​ពេល​ដែល​ការ​បញ្ចូល​ឈ្មោះ​ Sanchezទៅ​ក្នុង​បញ្ជី​គ្មាន​អ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​ Man Utd នៅ​តែ​បញ្ចូល​ឈ្មោះ​កីឡាករ​២​រូប​​ទៅ​ក្នុង​បញ្ជី​ដែល​បច្ចុប្បន្ន​មិន​នៅ​ជាមួយ​ក្លឹប។ Axel Tuanzebe បាន​ទៅ​ចូល​រួម​ជាមួយ​ Aston Villa ខណៈ​រូប​គេ​មិន​ទាន់​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ពាន ​Champions League នៅ​ឡើយ ខណៈ​ពេល​ដែល​ Demetri Mitchell ក៏​មាន​ឈ្មោះ​ដែរ​ ទោះ​បី​ជា​ខ្ចី​ជើង​លេង​នៅ​ក្លឹប​ Heart ក្នុង​រយៈ​ពេល​ខ្លី។ ​James Wilson ត្រូវ​ដក​ចេញ​ បន្ទាប់​ពី​រូប​គេ​ទៅ​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ Sheffield United។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​ពេញ៖

Goalkeepers: David de Gea, Sergio Romero, Joel Pereira, Kieran O’Hara

Defenders: Victor Lindelof, Eric Bailly, Phil Jones, Marcos Rojo, Chris Smalling, Daley Blind, Luke Shaw, Antonio Valencia, Matteo Darmian, Axel Tuanzebe,

Midfielders: Paul Pogba, Juan Mata, Jesse Lingard, Michael Carrick, Ashley Young, Ander Herrera, Marouane Fellaini, Nemanja Matic, Demetri Mitchell, Scott McTominay

Forwards: Alexis Sanchez, Romelu Lukaku, Zlatan Ibrahimovic, Anthony Martial, Marcus Rashford