Mohamed Salah មិន​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​បិសាច​ក្រហម​នៅ​ឡើយ​ទេ​ ក្នុង​រដូវ​កាល​នេះ ​ប៉ុន្តែ​រូប​គេ​សង្ឃឹម​ថា​ នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ អាច​អាច​ធ្វើ​បាន ​ពេល​ក្រុម​លោក​​ Jose Mourinho ជួប​គ្នា​ជាមួយ​ក្រុម​លោក​ Jurgen Klopp​នៅ​ Old Trafford។

កាល​ប្រកួត​ជុំ​ទី​១​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​យក​ពងមាន់​មួយ​គ្រាប់​ម្នាក់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ​​ខណៈ​ដែល​គ្រូ​បង្វឹក​បិសាច​ក្រហម​យក​ឡាន​ក្រុង​មក​ឃាំង​កុំ​ឲ្យ​ក្រុម​ខ្សែ​ប្រយុទ្ធ​ Liverpool បំបែក​សំបុក​មាន់​របស់​គាត់​បាន។ ខណៈ​ពេល​ដែល​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ Man Utd ហាក់​មិន​សូវ​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ ស្រប​ពេល​ Salah កំពុង​តែ​ប៉ះ​មុតៗ​នោះ​ ការ​ជួប​គ្នា​ជើង​ទី​២​នេះ ​ហាក់​មិន​អាច​សន្និដ្ឋាន​ច្បាស់​នោះ​ទេ។ ២៨​ប្រកួត​កន្លង​មក​រូប​គេ​រក​បាន​២៤​គ្រាប់​ហើយ​ក្លឹប​ធំៗ​ដូច​ជា​ Manchester City, Chelsea, Arsenal…. សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​របស់​កីឡាករ​ជម្រើស​ជាតិ​អេហ្ស៊ីប​ទាំង​អស់។

អញ្ចឹង​ក៏​ដោយ​ Salah មិន​ទាន់​បាន​ស៊ុត​បញ្ចូល​ទី​ Man Utd នោះ​ទេ​ ដែល​នេះ​ហើយ​ទើប​រូប​គេ​សង្ឃឹម​ថា​អាច​ទម្លុះ​ឡាន​ក្រុង​បំបែក​ពង​មាន់​បាន។

មុន​ការ​ប្រកួត​អ្នក​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ឲ្យ​ហើយ​​ៗ​អ្នក​ត្រូវ​ស្វែង​រក​ចំណុច​ខ្សោយ​ របស់​កីឡាករ​ឬ​អ្នក​ចាំ​ទី ​ហើយ​ព្យាយាម​បំបែក​តំបន់​ការពារ ​និង​ស៊ុត​បញ្ចូល​ទី​ឬ​ក៏​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​តែ​បាល់​ចូល​ទី”។

“​ប៉ុន្តែ​យើង​ដឹង​ថា​យើង​កំពុង​លេង​ជាមួយ Manchester United និង ​Devid De Gea ។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ហើយ​ពួក​គេ​ជា​ក្រុម​តែ​មួយ​គាត់​ក្នុង​ចំណោម ​Top 6ដែល​ខ្ញុំ​មិន​ទាន់​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​រដូវ​កាល​នេះ។​ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម”។

“​ខ្ញុំ​នឹង​ព្យាយាម​ស្វែង​រក​កន្លែង​ទាត់​បញ្ចូល​ទី​ គ្រប់​ការ​ប្រកួត​ដែល​ខ្ញុំ​លេង​។​ ខ្ញុំ​គិត​រួច​ហើយ​អំពី​វា​ហើយ​ ខ្ញុំ​ពិត​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រកួត​នេះ​ពីព្រោះ​មាន​តែ​ក្រុម​មួយ​ក្នុង​តំបន់ ​Top 6 ដែល​ខ្ញុំ​មិន​ទាន់​បាន​ស៊ុត​បញ្ចូល​ទី​។​ មាន​តែ​ Manchester United មួយ​គត់”៕