ក្រុមជម្រើស​ជាតិ​ក្រូអាត​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​ប្រផិតប្រផើយ ក្រោយ​​យក​​ឈ្នះ​បាល់​ប៉េណាល់ទីកាត់សេចក្តី​លើ​ម្ចាស់​ផ្ទះ​រុស្សី​កាល​ពី​យប់​មិញ បន្ទាប់ពីស្មើគ្នា២ទល់នឹង២ក្នុងការប្រកួត១២០នាទី នៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018។

ក្នុងការទាត់បាល់កាត់សេចក្តី៥គ្រាប់ រុស្សី​ភ្លាត់​ទាត់​មិន​ចូល​២​​គ្រាប់​​ដោយ​កីឡាករ Fedor Smolov និង Mario Fernandes ខណៈ​ក្រូអាត​ខក​ឱកាស​តែ​១​គ្រាប់​ទេ​ដោយ​កីឡាករ Mateo Kovacic។

គួរបញ្ជាក់ថា នេះ​ជា​​ការ​លើក​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​របស់​ក្រូអាត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ដោយ​កាល​នោះ​ពួក​គេ​ចាញ់​បារាំង​ ២-១។ ដោយឡែកសម្រាប់ឆ្នាំ២០១៨នេះ ក្រូអាត​ត្រូវ​ប៉ះ​ជា​មួយ​តោ​កំណាច​អង់គ្លេស​។