Neymar ទួលបានកិត្តិយសមួយទោះបីជាមិនបានរំពឹងទុកក៏ដោយ។ បន្ទាប់ពីចាកចេញពី Barcelona មកចូលរួមជាមួយPSG ហើយឈ្មោះរបស់គេតែងតែល្បីលើទំព័រមុខរបស់កាសែតបារាំងនិងពិភពលោកមានការស្វែងរកជាច្រើនផងនោះ ឈ្មោះរបស់គេត្រូវបនគេរកឃើញក្នុងវចនានុក្រមរបស់ភាសាបារាំង។
Neymar នឹងមានក្នុងសៀវភៅ Le Robert, ដែលនឹងបោះពុម្ពនៅឆ្នាំ២០១៩ហើយទីប្រឹក្សានិពន្ធសៀវភៅលោក Alain Ray បាននិយាយថា” Neymar ដែលតែងតែមានឈ្មោះក្នុងបណ្ដាសារព័ត៌មានបារាំងគ្រប់ពេលនោះយើងដាក់ពាក្យនេះហើយវាជាមូលហេតុដែលយើងជ្រើសរើសពាក្យនេះក្នុងវចនានុក្រម”។
ពាក្យដែលមានប្រភពមកពីប្រេស៊ីលមួយនេះនឹងមានការពន្យល់ដល់ទៅ៧បន្ទាត់ដាក់រូបមួយ។ Neymar នឹងចូលរួមមានឈ្មោះក្នុងវចនាក្រមនេះដូចដែលឈ្មោះរបស់David Beckham ដែលគេនឹងបោះពុម្ភនៅឆ្នាំក្រោយ។
ឈ្មោះរបស់Beckham ត្រូវបានផ្ដល់កិត្តិយសឲ្យមានក្នុងវចនានុក្រមកាលពីឆ្នាំ២០១៣អំឡុងគាត់លេងនៅPSG។ ចំណែកNeymar នៅពេលនេះកំពុងតែព្យាបាលរបួសជើងដើម្បីបានចូលលេង World Cup ក្រោយពេលវះកាត់ជោគជ័យពេលនេះរូបគេអវត្តមានក្នុងការប្រកួតដែលនៅសល់ទាំងអស់របស់PSG ក្នុងរដូវកាលនេះ។