កីឡាករវ័យ៣១ឆ្នាំរបស់ Arsernal នឹងធ្វើការពិចារណាអំពីការបន្តអាជីពនៅទឹកដី Emirates ក្នុងខែមករានេះហើយរូបគេអាចនឹងចាកចេញ ដើម្បីរកកន្លែងថ្មីអាចលេងបានច្រើន ដើម្បីរកឱកាសសម្រាប់ការកោះហៅចូលលេងក្នុងព្រឹត្តិការណ៍ FIFA World Cupឆ្នាំ២០១៨ខាងមុខ។
ក្រុមខ្លាំងពីរនៅអងគ្លេស Everton នឹង West Ham កំពុងធ្វើការចចារហើយអាចនឹងមានការផ្លាស់ប្តូរ បើសិន Giroud សម្រេចចិត្ត បញ្ចប់អាជីពនៅក្រុមកាំភ្លើងធំ។ ទោះជាយ៉ាងនេះក្តី គ្រូបង្វឹកវ័យចំណាស់លោក Arsene Wanger ក៏បានទទូចមិនចង់អោយកីឡាករខ្សែរប្រយុទ្ធបម្រុងរូបនេះ ចាកចេញនៅ ពេលទីផ្សារដោះដូកីឡាករបើកនៅខែមករាខាងមុខ។
លើសពីនេះ យោងទៅតាមកាសែត Independent របស់អង់គ្លេសបានលើកឡើងថាលោកWanger នឹងអោយGiroud លេងបានច្រើននាទី ជាងមុននៅក្របខ័ណ្ឌ Premier League ដើម្បីរក្សាកីឡាកររូបនេះអោយបន្តនៅក្លឹប។
ប្រភពពី besoccer
ប្រែសម្រូលដោយលាស់ ពន្លឹក