ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ Lionel Messi បាន​អះអាង​ថា​ រូប​គាត់​ និង​កីឡាករ​វ័យ​ក្មេង​ Paulo Dybala​ ដែល​​នៅក្នុងក្រុមជម្រើសជាតិជាមួយគ្នា គឺពុំមានទំនាក់ទំនងអាក្រក់និងគ្នានោះទេ។

កីឡាករវ័យក្មេងពូកែប្រើជើងឆ្វេងដូច Messi ដែរនោះ ពុំមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិនាការប្រកួតមិត្តភាពជាមួយ
អ៊ីតាលី និង អេស្ប៉ាញនោះទេ។ អវត្តមានរបស់ Dybala បានធ្វើអោយមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដែលគេយល់ថា សមត្ថភាពរបស់ Dybala គឺសាកសមនិងជាប់ជម្រើសជាតិខ្លាំងណាស់។

សម្រាប់លោក Jorge Sampaoli មានការយល់ឃើញខុសពីមនុស្សជាច្រើនដោយលោកគិតថា Dybala ពុំទាន់មាន
សមត្ថភាព គ្រប់គ្រាន់និងលេងអោយជម្រើសជាតិនោះទេ។ ក្នុង ​FOX Sport, Messi និយាយ​ថា​ Dybala លេង​ក្នុង​ដំណែង​ដូច​គាត់​ទើប​មិន​បាន​ជាប់​ជម្រើស​ជាតិ​។

“​Paulo និង​ខ្ញុំ​បាន​និយាយ​ពី​នេះ​​អ្វី​ដែល​គាត់​និយាយ​គឺ​ជា​ការ​ពិត​។​នៅ​ ​Juventus គាត់​លេង​រ៉ូល​ដូច​ខ្ញុំ​លេង​នៅ​Barcelona ដែរ។ សម្រាប់​ខ្ញុំ​ក្នុង​ជម្រើស​ជាតិ​ គាត់​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​ឆ្វេង​​ដែល​ជា​កន្លែង​គាត់​មិន​ធ្លាប់​លេង​។​វា​ពិត​ជា​ពិបាក​ដែល​លេង​ខាង​​ឆ្វេង​​ខ្ញុំ​មិន​ដែល​លេង​ក្នុង​តំបន់​នោះ​ទេ​។ នៅ​ខាង​ស្ដាំ​យើង​អាច​អូស​បាល់​ចូល​ក្នុង​ហើយ​លេង​ពេញ​ទីលាន”។

“ ខ្ញុំ​បាន​ដឹង​ពី​អ្វី​ដែល​គាត់​និយាយ​ មិន​ចាំ​បាច់​បញ្ជាក់​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត​ទេ”៕

នាយប់នេះ អាហ្សង់ទីន និងត្រូវលេងប៉ះជើងខ្លាំងអេស្ប៉ាញ នាកីឡាដ្ឋានMetropolitano នៃទីក្រុងម៉ាឌ្រីដដែលការប្រកួត
និងចាប់ផ្ដើមនាម៉ោង ២:៣០ នាទីរំលងអាធ្រាត៕

Besoccer