និយាយ​ក្នុង​កាសែត​ Sky Sport News, Eden Hazard បាន​ទម្លាយ​ថា​អាទិភាព​របស់​គាត់​​ គឺ​​បាន​ចូល​លេង​ ហើយ​ដើរ​លើ​ទីលាន​​ដោយ​មិន​ខ្វល់​ថា​តំបន់​ណា​នោះ​ទេ ។​កីឡាករ​រូប​នេះ​និយាយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជាមួយ​ Chelsea និង​ជម្រើស​ជាតិ​បែលហ្សិក។

ខ្ញុំ​គ្រាន់​តែ​ចង់​នៅ​លើ​ទីលាន​ លេខ ៩, ១០…​ខ្ញុំ​អាច​លេង​​ជា​ខ្សែ​ការពារ​ឆ្វេង​ក៏​បាន​ប្រសិន​បើ​គ្រូ​បង្វឹក​ត្រូវការ​ គ្មាន​បញ្ហា​នោះ​ទេ។ ខ្ញុំ​ចង់​នៅ​លើ​ទីលាន​ហើយ​ព្យាយាម​ផ្ដល់​គ្រប់​យ៉ាង​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​អញ្ចឹង”។

“​ខ្ញុំ​រីករាយ​នៅ​Chelsea ខ្ញុំ​ស។​តែ​គិត​ចំពោះ​ការ​ប្រកួត​ដែល​នៅ​សល់​ជាមួយ​ក្លឹប​និង​ ​World Cup ប៉ុណ្ណោះ​ ខ្ញុំ​នៅ​សល់​កុង​ត្រា​២​ឆ្នាំ​ទៀត​​ហើយ​ខ្ញុំ​សុំ​ត្រឹម​តែ​សប្បាយ​ប៉ុណ្ណោះ”។

នៅ​ពេល​នេះ ​Eden Hazard កំពុង​បំពេញ​តួនាទី​ក្នុង​ជម្រើស​ជាតិ​បែលហ្សិក​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ អារ៉ាប៊ីសាអូឌីតនៅ​យប់​នេះ៕

LONDON, ENGLAND – MARCH 10: Eden Hazard of Chelsea looks on during the Premier League match between Chelsea and Crystal Palace at Stamford Bridge on March 10, 2018 in London, England. (Photo by Clive Rose/Getty Images)

 

Belgium’s footballer Eden Hazard addresses a press conference in Tubize, on March 26, 2018, ahead of a friendly match between Belgium and Saudi Arabia. / AFP PHOTO / Belga / BRUNO FAHY / Belgium OUT (Photo credit should read BRUNO FAHY/AFP/Getty Images)