Peter Crouch បាន​បង្កើត​កំណត់ត្រា​មួយ​ទៀតហើយ ​ក្នុង​អាជីព​បាល់ទាត់​តបស់​ខ្លួន​ក្រោយ​ពេល​បាន​បង្ហាញ​ខ្លួន​ ក្នុង​នាម​ជា​កីឡាករ​បម្រុង​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​ Premier League។

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Stoke City បាន​ចូល​លេង​នៅ​នាទី​៧៣​ក្រោយ​អង្គុយ​កៅអី​បម្រុង​ជាង​មួយ​ម៉ោង​កន្លះ ក្នុង​ការ​ប្រកួត​ដែល Stoke City​លេង​ទល់​នឹង​ក្រុម​ Brighton & Hove Albionទទួល​បាន​លទ្ធផល​២-២ កាល​ពី​យប់​មិញ​ដោយ​ជំនួស ​Xherdan Shaqiri ។

 

ការ​ចូល​លេង​នេះ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​កម្ពស់​២​ម៉ែត្រ​ម្នាក់​នេះ ​ក្លាយ​ជា​កីឡាករ​បម្រុង​ចូល​លេង​ច្រើន​បំផុត​គឺ​១៤៣​ប្រកួត​ក្នុង​Premier League។ ចំនួន​នេះ​ធ្វើ​ឲ្យ​ Crouch បំបែក​កំណត់​ត្រា​របស់ ​Shola Ameobi ដែល​បាន​ចូល​លេង​១៤២​ប្រកួត​ក្នុងនាម​ជាម​កីឡាករ​បម្រុង​កាល​នៅ Newcastle United។

Image result for CROUCH SETS ALL-TIME PREMIER LEAGUE SUBSTITUTE APPEARANCES RECORD

 

បើ​និយាយ​ពី​ការ​រក​គ្រាប់​បាក់​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ អតីត​ខ្សែ​ប្រយុទ្ធ Liverpool, Spurs..រូប​នេះ​រក​បាន​១៥​គ្រាប់​ក្នុង​ចំណោម​១៤៣​ប្រកួត​នេះ​គឺ​ឈរ​លំដាប់​លេខ​៤​។  កីឡាករ​បម្រុង​ដែល​រក​គ្រាប់​បាល់​បាន​ច្រើ​ជាង ​Crouch គឺ Jermain Defoe (២៣​គ្រាប់), Ole Gunnar Solskhaer (១៧គ្រាប់​) និង ​Nwankwo Kanu (១៧​គ្រាប់)៕