លោក Gareth Southgate គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​២៧​នាក់ ​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ និង​អ៊ីតាលី​ត្រៀម​សមត្ថភាព​មុន World Cup។

ខណៈ​ពេល​ដែល​ Harry Kane ត្រូវ​នៅ​ក្រៅ​ទីលាន​ដល់​ខែ​មេសា​ គ្រូ​បង្វឹក​រូប​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ថ្មី​ៗ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ ដោយ​មាន​ដូច​ជា​អ្នក​ចាំ​ទី​របស់​ Burnley កីឡាករ​ Nick Pope និង ​James Tarkowski និង​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​ Swansea កីឡាករ​ Alfie Mason ខណៈ​ដែល​កីឡាករ​ទាំង​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ឈុត ​U21 កន្លង​មក។

លើស​ពី​នេះ​គ្រូ​បង្វឹក​រូប​នេះ​ក៏​បាន​កោះហៅ​កីឡាករ​ចាស់​ៗ​ខាន​ជាប់​ជម្រើស​ជាតិ​យូរ​មក​ហើយ​មាន​ដូច​ជា Ashley Young(៣២ឆ្នាំ) Jamie Vardy (៣១​ឆ្នាំ)​, Joe Hart (៣០)។ ដោយ​ឡែក​ខ្សែ​បម្រើ​ Arsenal កីឡាករ ​Jack Wilshere​ក៏​មាន​ឈ្មោះ​ឡើង​វិញ​ បន្ទាប់​ពី​របួស​រយៈ​ពេល​យូរ​។​រូប​គេ​លេង​ឲ្យ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​អ៊ីស្លង់​ក្នុង​ពាន ​Euro 2016 ដែល​កាល​នោះ​ក្រុម​តោ​ក្រដាស​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​មួយ​នេះ។

អង់គ្លេស​នឹង​លេង​ទល់​នឹង​ហូឡង់​នៅ​ថ្ងៃ​ទី​២៣​មីនា ​ក្នុង​ទី​ក្រុង​អាំស្ទែដាំ ​មុន​ពេល​ត្រឡប់​មក​អង់គ្លេស​វិញ​ ទទួល​អ៊ីតាលី​ក្នុង​កីឡដ្ឋាន ​Wembley។ ​ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់៖