ក្លឹបបិសាចក្រហម Manchester United បានទម្លាក់កញ្ចប់ទឹកប្រាក់ដល់ទៅ៧០លានផោន ទិញយកខ្សែប្រយុទ្ធរបស់Juventus កីឡាករ Paulo Dybala ហើយថែមខ្សែបម្រើ Henrikh Mkhitaryan ម្នាក់ឲ្យទៀត។
លោក Jose Mourinho កំពុងកែតម្រូវក្រុមឡើងវិញហើយពេលនេះលោកបានកំណត់អត្តសញ្ញាណ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនជាគោលដៅលេខ១។ កីឡាករវ័យ២៤ឆ្នាំកំពុងឡើងជើងខ្លាំងនៅក្របខ័ណ្ឌ Serie A ដោយរកបាន១៥គ្រាប់ក្នុងចំណោម២៧ប្រកួតឲ្យ Juventus គ្រប់ពានរង្វាន់។
គ្រូបង្វឹកព័រទុយហ្គាល់ ចង់បានកីឡាកររូបនេះនៅពាក់កណ្ដាលរដូវកាលនេះតែម្ដង បន្ទាប់ពី Dybala ចំណាយពេលនៅទឹកដី Torin ៣រដូវកាលមកហើយនោះ។ បិសាចក្រហមធ្លាប់បានសម្លឹងឃើញ Antoine Griezmann របស់ AT. Madrid កាលពីរដូវកាលមុន ប៉ុន្តែពួកគេបានបង្វែរគោលដៅមកកាន់ Dybala ម្ដងវិញ ដោយចំណាយលុយ៧០លានផោនហើយថែមកីឡាករម្នាក់ទៀត។
បែបណាក្ដី! ក្លឹបយក្ស Serie A មិនជឿថាលើកិច្ចព្រមព្រៀងដែលយក Mkhitaryan មកទាក់ទងជាមួយការដោះដូរនេះទេហើយខាងក្លឹបអ៊ីតាលីហាក់មិនចង់បានផង ក្រោយពេលកីឡាករសញ្ជាតិអាមិននៀកំពុងធ្លាក់ទម្រង់លេង៕