តាម​ប្រភព​វិទ្យុ​របស់​អេស្ប៉ាញ​ La Sexta និង​ Fichajes, Real Madrid កំពុង​ដាក់​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Timo Werner របស់​ក្លឹប​ RB Leipzing ដើម្បី​យក​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ Karim Benzema ដែល​ក្លាយ​ជា​ប្រធាន​បទ​រិះគន់​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ។

ទោះបី​ជា​លោក​ Zidane បាន​និយាយ​ការ​ពារ​Benzema បន្ទាប់​បី​ខកខាន​ឱកាស​ប៉ុន្មាន​ដង​អំឡុង​ប្រកួត​ស្មើ​ជាមួយ​ Valencia ក្នុង​ទឹក​ដី​ខ្លួន​ឯង​​ប៉ុន្តែ​គេ​ដឹង​ថា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​​ចង់​រក​ខ្សែ​ប្រយុទ្ធ​ចំ​តួ​ម្នាក់​ដែល​អាច​ជំនួស​​កីឡាករ​វ័យ​២៩​ឆ្នាំ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន។

កាល​ពី​ថ្មី​ៗ​នេះ​ Madrid បាន​ខក​ខាន​ឱកាស​ក្នុង​ការ​ចុះ​កុង​ត្រា​យក​ Kylian Mbappe ខណៈ​ពួក​គេ​លក់​ Alvaro Morata និង​ Mariano Diaz ក្នុង​រដូវ​ដោះដូរ​កីឡាករ​។ Zidane បាន​ហៅ​ឲ្យ​ Borja Mayoral ពី​អាល្លឺម៉ង់​មក​ជួយ​ក្លឹប​វិញ​​ប៉ុន្តែ​កីឡាករ​វ័យ​២០​ឆ្នាំ​មិន​ទាន់​អាច​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ធំ​ៗ​បាន​ហើយ​ក៏​មិន​ទាន់​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក​នៅ​ឡើយ​ទេ។

ពិត​ទេ! ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​នឹង​មក​ជំនួស​ដំណែង Karim Benzema នៅ​Real Madrid ?

តាម​របាយការណ៍​និយាយ​ថា​ស្ដេច​ស​បាន​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​អំឡុង​ពេល​អាល្លឺម៉ង់​ឈ្នះ​ន័រវែស​៦​ទល់​០​ហើយ​ Werner លេង​បាន​៦៦​នាទី​រក​បាន​២​គ្រាប់។ កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ក្រោយ​លេង​ឲ្យ​ Leipzing កាល​ពី​រដូវ​កាល​មុន​ ដោយ​រក​បាន​២១​គ្រាប់​ក្នុង​ការ​ចូល​លេង​៣១​ប្រកួត៕