ទីផ្សារ​កីឡាករ​ត្រូវ​បាន​បិទ​ទៅ​ហើយ ​ប៉ុន្តែ​ព័ត៌មានដោះដូរ​និង​ចរចាអារ៉ាម​ពី​កីឡាករ​នេះ​ទៅ​លេង​នៅ​ក្លឹប​នោះ ពី​ក្លឹប​នោះ​ទៅ​លេង​នៅ​ក្លឹ​ប​មួយ​ផ្សេង​ទៀត​ នៅ​តែ​កើត​មាន​ជារៀង​រាល់​ថ្ងៃ​តាម​បណ្ដាញ​សារព័ត៌មាន​កីឡារ​ធំ​ក្នុង​ពិភពលោក។

ចំណែក​ព្រឹក​នេះ​ អាណាចក្រកីឡា​ សូម​លើក​យក​ព័ត៌មាន​ដោះដូរ​កីឡាករ​សំខាន់ៗ​មក​ជំរាប​ជូន​ដែលក្នុង​នោះ​មាន​ក្លឹប​ជា​ច្រើ​ដូច​ជា៖ Man Utd, Arsenal, Chelsea…។

Man Utd ត្រៀម​ទម្លាក់​លុយ​១០០​លាន​ផោន​បន្ត​ដេញ​ថ្លៃ​យក​​​ Griezmann

ប្រភព​ Daily Star បាន​ឲ្យ​ដឹង​ថា​ក្រុម​បិសាច​ក្រហម ​បាន​ត្រៀម​លុយ​១០០លាន​ផោន​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ក្លឹប ​​At. Madrid កីឡាករ Antonio Grizmann ក្នុង​ខែ​មករា​ឆាង​មុខ​នេះ​។ Jose Mourinho នៅ​តែ​មិន​បោះបង់​ក្ដី​សង្ឃឹម​ក្នុង​ការ​អន្ទង​យក​ Griezmann មក​ចូល​រួម​ជាមួយ​លោក​នៅ​ឆ្នាំ​២០១៨​​ខណៈ​រូប​គេ​អាច​នឹង​ចាប់​ដៃគូ​ជាមួយ​ Pual Pogba​និង​​ Anthony Martial ក្នុង​តំបន់​ប្រយុទ្ធ។

Sterling នៅ​តែ​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្រុម​កាំភ្លើង​ធំ


ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​ Man City កីឡាករ​ Raheem Sterling នៅ​តែ​ជា​គោលដៅ​ចម្បង​របស់​លោក Arsene Wenger នេះ​បើ​តាម​ប្រភព ​Daily Mail។ អតីត​កីឡាករ​របស់​ Liverpool រូ​ប​នេះ​មាន​ដំណឹង​មក​លេង​នៅ​ទី​ក្រុង​ឡុងដុង​ដោយ​សារ​តែ​កីឡាករ Alexis Sanchez ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ចាក​ចេញ​ពី​ Arsenal ទៅ​លេង​នៅ​ Man City វិញ។

Pep រក​ឃើញ​កីឡាករ​លេង​ក្នុង​តំបន់​ការពារ​កណ្ដាល​ម្នាក់​ទៀត​ឲ្យ​ Man City

គ្រូ​បង្វឹក​ក្រុម​ Man City លោក Pep Gaudiola សង្ឃឹម​ថា​នឹង​អាច​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ការពារ​កណ្ដាល Toby Alderweireld មក​ជំនួស​ខ្សែ​ការពារ​ជើង​ចាស់ Vincent Kompany នេះ​បើ​តាម​ប្រភព​ The Sun។ បើ​តាម​ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​លេង​បាន​ល្អ​ប៉ុន្តែ​គេ​សប្បាយ​ចិត្ត​ដែល​ក្លឹប​ឲ្យ​ប្រាក់ឈ្នួល​ត្រឹម​តែ​៥ម៉ឺន​ផោន​ក្នុងមួយសប្ដាហ៍។

Costa កំពុង​ប្ដូរ​ទី​លំនៅ​ទៅ​ទី​ក្រុង Madrid

ខ្សែ​ប្រយុទ្ធ​មិន​ស្ថិត​ក្រោម​ការ​ចង់​បាន​ពី​លោក Conte កីឡាករ​ Diego Costa បាន​នាំ គ្រួសារ​របស់​ខ្លួន​ទៅ​ទីក្រុង​ Madrid ហើយ​ខណៈ​រូប​គេ​នៅ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​ At. Madrid។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ដែល​ត្រូវ​លោក Conte មិន​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​លេង​Champions League នៅ​តែ​ស្ថិត​ក្នុង​ស្បៃអន្ធការ​ ក្នុង​អាជីព​របស់​ខ្លួន​ហើយ​ក្លឹប​មានឈ្មោះ​​កីឡដ្ឋាន​ Stamford Bridge លក់​មិន​ដាច់​ស្រេច​សោះ​ តែ​យ៉ាង​ណា​រូប​គេ​សង្ឃឹម​ថា​នឹង​បាន​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ​ក្នុង​ខែ​មករា​ខាង​មុខ៕