គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ចិន​លោក Marcelo Lippi បាន​ប្រកាស​ឈ្មោះ​កីឡាករ​ចិន​២៣​នាក់​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី​ និង​ជើង​ខ្លាំង​កូឡុំប៊ី​នៅ​ចុង​ខែ​នេះ។

កីឡាករ ​Zheng Zhi ខ្សែ​បម្រើ​របស់​ក្លឹប​ Guangzhou Evergrande ​នឹង​ត្រូវ​ខក​ខាន​ក្នុង​ការ​ប្រកួត​ទាំង​២​នេះ​ ដែលការ​ខកខាន​​មាន​ន័យ​ថា ​រូប​គេ​មិន​បាន​បង្ហាញ​ខ្លួន​បង្គ្រប់​លើក​ទី​១០០​ឲ្យ​ជម្រើស​ជាតិ​ចិន​ ខណៈ​មកដល់ពេល​នេះ​ រូប​គេ​បាន​លេង​៩៨​ប្រកួត​ហើយ​ឲ្យ​ក្រុម​មហាយក្ស​ចិន។

Image result for ​Zheng Zhi

កីឡាករ ​Zheng Zhi ខ្សែ​បម្រើ​របស់​ក្លឹប​ Guangzhou Evergrande

កីឡាករ​សំខាន់​ម្នាក់​ទៀត​គឺ Zhan Yuning ​របស់​ក្លឹប ​West Bromwich Albion ដែល​បច្ចុប្បន្ន​កំពុង​លេង​ក្នុង​លក្ខណៈខ្ចី​ជើង​នៅ​ក្លឹប​អាល្លឺម៉ង់​ Werder Bremen ​ក៏​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ផង​ដែរ។

Image result for Zhang Yuning

                                     Zhan Yuning ​របស់​ក្លឹប ​West Bromwich Albion

ខាង​ក្រោម​ជា​កីឡាករ​ទាំង​២៣​នាក់​សម្រាប់​ជម្រើស​ជាតិ​ចិន៖
Goalkeeper: Zeng Cheng, Wang Dalei, Yan Junling, Jiang Zhipeng,
Defender: Feng Xiaoting,  Zhang Linpeng, Ren Hang, Li Xuepeng, Zheng Zheng, Wang Shen Chao, Zhao Yuhao, Fu Huan.
Midfielder: Zhao Xuri, Hao Junmin, Yu Hanchao, Wu Xi, Zhang Xizhe, Yin Hongbo, He Xing.
Forward: Gao Lin, Wu Lei, Yu Dabao, Xiao Zhi