ក្រុម​ ​Manchester United កំពុង​តាម​ពី​ក្រោយ ​Manchester City ១១​ពិន្ទុ ​បន្ទាប់​ពី​ចាញ់​កាល​ពី​យប់​មិញ​ក្នុង​លទ្ធផល​១​ទល់​២​ហើយ​លោក Jose Mourinho បាន​និយាយ​ថា​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​ពាន​ Premier League ប្រហែល​ជា​ចប់​ហើយ​មើល​ទៅ។

ការ​រក​បាន​មួយ​គ្រាប់​ម្នាក់​ពី​ David Sliva និង ​Nicolas Otamendi ​ធ្វើ​ឲ្យ​ក្រុម​លោក ​Pep រក​បាន​បី​ពិន្ទុ​បន្ថែម​ពី​ Old trafford ខណៈ​មួយ​គ្រាប់​របស់​ Rushford មិន​ល្មម​គ្រប់​គ្រាន់​ឲ្យ​បិសាច​ក្រហម​នោះ​ទេ។ ជ័យ​ជម្នះ​លើក​នេះ​គឺ​ជា​ការ​ឈ្នះ​ទី​១៤​ហើយ​ក្នុង ​Premier League គឺ​ជា​កំណត់​ត្រា​ដ៏​ល្អ​មួយ​របស់​ Man City ក្នុង​រដូវ​កាល​នេះ។

ក្នុង​ហេតុផល​នេះ​លោក Jose Mourinho បាន​និយាយ​ថា​ Man City មាន​ការ​ការពារ​ពី​ព្រោះ​ជា​ម្ចាស់ ​ក្នុង​ការ​ប្រកួត​នៅ​Premier League ​ដែល​ជំនួយ​នេះ​អាច​ឲ្យ​ពួក​គេ​លើក​ពាន​បាន។ ពេល​អ្នក​កាសែត​ BBC សួរ​ថា​តើ​លោក​គិត​យ៉ាង​ម៉េច​ចំពោះ​ការ​ប្រកួត​ប្រជែង​ពាន?

លោក ថា​៖” ប្រហែល​ហើយ​។ Manchester City គឺ​ជា​ក្រុម​ដ៏​ល្អ​មួយ​ ហើយ​ពួក​គេ​មាន​ការពារ​ពី​សំណាង ​និង​ព្រះ​​ជា​ម្ចាស់​បាល់​នៅ​ពី​ក្រោយ​ពួក​គេ។​ខ្ញុំ​ជឿ​ចាក់​ច្បាស់​ណាស់​ថា ​គ្រប់​គ្នា​នឹង​បន្ត​ប្រយុទ្ធ​ ដើម្បី​រក​ពិន្ទុ​ហើយ​ព្យាយាម​កាត់​បន្ថយ​គម្លាត​ប៉ុន្តែ​ផល​ប្រយោជន៍​គឺ​ជា​ហេតុផល​មួយ​ដ៏​ល្អ“៕