ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតយកឈ្នះក្រុមជម្រើសជាតិស្វីស១ទល់នឹង០ទាំងប្រផិតប្រផើយដោយបានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018 កាលពីម្សិលមិញ។
នៅក្នុងជំនួបនាកីឡដ្ឋាន Saint Peterburg ៤៥នាទីដំបូង ក្រុមទាំង២បានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាមាឱកាសឡើយ។ លុះចូលមកដល់វគ្គទី២វិញ ខ្សែប្រយុទ្ធ Emil Forsberg អាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបាននៅនាទីទី៦១ ដែលជាគ្រាប់បាល់ជ័យជម្នះដោយបញ្ជូនក្រុមរហស្សនាមទ័ពលឿងឡើងទៅវគ្គ១/៤តែម្តង។
ដូចនេះក្រុមលោក Janne Andersson នឹងត្រូវជួបជាមួយក្រុមតោកំណាចអង់គ្លេស។