ខ្សែប្រយុទ្ធ Diego Costa ជឿជាក់ថាមិត្តរួមក្រុម Antoine Griezmann នឹងចាកចេញពី Atletico Madrid ឡើយនារដួវកាលក្រោយ បន្ទាប់ពីរូបគេបានជួយឲ្យក្លឹបលើកពាន UEFA Europa League។

កីឡាករអេស្ប៉ាញដើមកំណើតប្រេស៊ីលនិយាយថា : ” Griezmann ត្រូវការពេលវេលាយូរដើម្បីសម្រេចចិត្ត ប៉ុន្តែរឿងសំខាន់មួយគត់គឺគាត់កំពុងសប្បាយចិត្តជាមួយ Atletico ។ បើសិនជា Griezmann សប្បាយចិត្តតែចង់ចាកចេញ គាត់គួរតែចេញ តែបើគាត់ចង់បន្ត គាត់គួរតែនៅ។ យ៉ាងណាខ្ញុំគិតថា Griezmann មិនទៅណាទេ”។

ការនិយាយបែបនេះបន្ទាប់ពីមានចចាមអារ៉ាមថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងផ្ទេរទៅ FC Barcelona នៅអំឡុងទីផ្សារដោះដូរកីឡាករបើករដូវក្ដៅខាងមុខនេះ ស្របពេលដែលកីឡាករជើងចាស់ Fernando Torres ទើបតែចាកចេញពីក្លឹបក្រោយកិច្ចសន្យាអស់សុពលភាព។

គួររម្លឹកថា តម្លៃផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំបានធ្លាក់ពី ២០០លានអឺរ៉ូ មកត្រឹម ១០០លានអឺរ៉ូនៅរដូវក្ដៅនេះ ខណៈប្រភពព័ត៌មានមួយចំនួនអះអាងថា Griezmann នឹងប្រាប់ពីអនាគតក្រោយពេលព្រឹត្តិការណ៍ FIFA World Cup បញ្ចប់៕