ព្រឹត្តិការណ៍ FIFA World Cup 2018 បានប្រារព្ធកាលពីម្សិលមិញ នៅក្នុងកីឡដ្ឋាន Luzhniki កាលពីម្សិលមិញ នាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតី Vladimir Putin និង ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infatino ចូលរួមជាអធិបតីផងដែរ។
នៅក្នុងកម្មវីធីបើកឆាកដ៏អឡោរិកមានការសម្ដែងពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបចំពោះមុខអ្នកគាំទ្រ ភ្ញៀវកិត្តិយស និងប្រតិភូកីឡាករដែលសរុបមានចំនួនប្រមាណជាង៨ម៉ឺននាក់ ក្រោមការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតពីម្ចាស់ផ្ទះ។
ដោយឡែកនៅក្នុងការប្រកួតកាលពីម្សិលមិញវិញ ក្រុមម្ចាស់ផ្ទះរុស្ស៊ីគឺជាអ្នកទទួលបានជ័យជម្នះក្រោយបំបាក់ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល៥ទល់នឹង០នៅថ្ងៃបើកឆាក ដោយស្រវ៉ាបាន៣ពិន្ទុមុនគេនៅក្នុងពូល A។