ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានចាប់ដៃក្រុមជម្រើសជាតិដាណាម៉ាកឆ្លងទៅវគ្គ១៦ក្រុមទោះស្មើគ្នា០ទល់នឹង០ នៅក្នុងការប្រកួតចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018 ពូល C កាលពីយប់មិញ។
ក្នុងជំនួបនាកីឡដ្ឋាន Sandro Ricci ក្រុមជើងឯកឆ្នាំ១៩៩៨គ្រប់គ្រងបាល់បានដល់ទៅ៦១% ហើយមានឱកាសស៊ុតចំគោលដៅ៤លើកប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បានឡើយ ខណៈដែលដាណាម៉ាកវិញស៊ុតបាន១លើកតែប៉ុណ្ណោះ។ ហើយលទ្ធផល០ទល់នឹង០នេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
ដូច្នេះនៅក្នុងពូល C បារាំងនៅលេខ១មាន៧ពិន្ទុ ខណៈដាណាម៉ាកនៅលេខ២មាន៥ពិន្ទុ ដោយឡែកប៉េរូមាន៣ពិន្ទុនៅលេខ៣ ហើយអូស្រ្តាលីនៅបាតតារាងមាន១ពិន្ទុ។