មុនពេលដែល Messi ប្រកាសពីការបន្តកុងត្រាជាមួយ Barcelona កីឡាកររូបនេះ មានព័ត៌មានជាប់ទាក់ទងធ្វើការផ្ទេរមកលេងនៅអង់គ្លេស ពិសេសក្រុមMan City របស់លោក Pep Gaurdiola។
ហើយថ្មីៗនេះក្រុម Manchester City បានដាក់សំណើទិញកីឡាករអាហ្សង់ទីនក្នុងតម្លៃមួយខ្ពស់បំផុត ប៉ុន្តែត្រូវបានបដិសេធយ៉ាងដាច់ខាត។ តាមប្រភព Marca លុយដែល Man City បានដាក់សំណើរទិញយក Messi គឺតម្លៃកុងត្រា១០០លានអឺរ៉ូព្រមទាំងលុយប្រាក់ឈ្នួលកីឡាករ៥០លានអឺរ៉ូក្នុងមួយឆ្នាំ។
បែបនេះក្ដី! ម្ចាស់ពានបាល់មាស៥គ្រឿងបានបដិសេធ ហើយប៉ុន្មានថ្ងៃក្រោយមករូបគេបានបន្តកុងត្រាជាមួយ Barcelonaតែម្ដង។ ទោះបីជាដឹងថាមានសំណើដ៏ធំបែបនេះក្ដី! Messi បានបង្ហាញការសប្បាយចិត្តនៅក្លឹបមានមូលដ្ឋាននៅទឹកដី Catalan។
ក្រោយពេលចុះកុងត្រាថ្មី រូបគេក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតលើភពផែនដីនេះ ដោយលើសតម្លៃខ្លួនNeymar ទៅទៀត៕