តាមប្រភព Daily Mail, Eden Hazard នឹងពន្យារពេលពិភាក្សាបន្តកុងត្រាថ្មីជាមួយ Chelsea ដោយត្រូវរងចាំរហូតដល់ចប់រដូវកាលនេះតែម្ដងសឹមគិតគូរទៀត។
ក្រុមម្ចាស់ជើងឯក Premier League រដូវកាលមុន កំពុងរង់ចាំតារាបាល់ទាត់ប្រចាំក្លឹបរបស់ខ្លួន និយាយពីកុងត្រាថ្មីហើយបើអាចនឹងស៊ីញេប្រកាសជាថ្មីបើអាចទៅរួច។ ក្លឹបមួយនេះមានបំណងចំណាយទឹកប្រាក់៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ដល់ខ្សែប្រយុទ្ធបែលហ្សិក។
តម្លៃនេះអាចនិយាយបានធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប ប៉ុន្តែ Hazard ខ្លួនឯងមិនទាន់ត្រៀមខ្លួនកំណត់ពីពេលវេលានៅសល់សម្រាប់ Chelsea នៅឡើយទេ។ ព័ត៌មានពន្យារពេលនេះអាចជាដំណឹងល្អសម្រាប់ Real Madrid ដែលកំពុងតែតាមដានស្ថានភាពរបស់ Raheem Sterling នៅ Man City ហើយជម្រើសដែលមាន Hazard ក៏ត្រូវរក្សាទុកផងដែរ។
ក្រុម Real Madrid កំពុងតែដាក់គម្រោងពង្រឹងក្រុមកីឡាករសម្រាប់ឆ្នាំថ្មីខាងមុខ ដោយស្វែងរកកីឡាករលំដាប់ Star ៣ទៅ៤នាក់ហើយ Hazard គឺជាគោលដៅខ្ពស់បំផុត៕