ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​ (ISIS) ​បាន​បន្ត​ការ​គំរាម​កំហែង​របស់​ពួក​គេ​មក​កាន់​ពិភព​បាល់ទាត់ដដែលក្រោយពីបាន​​បង្ហោះរូបរូបកាត់ករបស់ Cristiano Ronaldo និង Lionel Messi មុន​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ចូលមកដល់។

នៅក្នុងរូបភាពទី១មានរូបអាកររបស់កីឡាករ រ៉ូណាលដូ និង ម៉េសស៊ី ភ្ជាប់ជាមួយសារមួយឃ្លាថា៖ “នៅលើដីនឹងគ្របដណ្ដប់ដោយឈាមរបស់អ្នក”។ ដោយឡែកនៅក្នុងរូបភាពទី២មានរូបទាហ៊ានម្នាក់ឈរកាន់ឧបករណ៍បំផ្ទុះនៅក្នុងកីឡដ្ឋានភ្ជាប់ជាមួយសារមួយថា៖ ” FIFA World Cup នៅរុស្ស៊ី ២០១៨ ជ័យជំនះនឹងជារបស់ពួកយើង”។

គួររំលឹកថា នេះ​មិនមែនជា​ការ​គំរាម​សម្លាប់​​លើក​ទី​១ទេអំពីក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​​​ចំពោះ​អ្នក​គាំទ្រ​បាល់ទាត់​ដែល​ត្រៀម​ទៅ​មើល World Cup ឆ្នាំ​ក្រោយ។ សកម្មភាព​គំរាម​មុន​បាន​បង្ហាញ​រូបភាព​​ព្រឹត្តិការណ៍ World Cup Russia ឆ្នាំ២០១៨ដែល​មាន​រូប​ទាហាន jihadi នៅ​ពី​ក្រោយ​ពាក្យ “រងចាំ​ពួក​យើង” ថែមទៀតផង៕

ការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ២០១៨ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ខណៈស្ថានីយ៍ទូរទស្សន៍ CBS (CTN, CNC & MYTV) គឺជាអ្នកផ្សាយបន្តផ្តាច់មុខជូនប្រិយមិត្តកម្ពុជា។