Messi បាន​ចុះ​កុង​ត្រា​បន្ត​ជាមួយ​ Barcelona ​រួច​ទៅ​ហើយ​ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា ​ក្លឹប​ខាង​លើ​ឈប់​ចង់​បាន​កីឡាករ​បន្ថែម​នោះ​ទេ។ តាម​ប្រភព​ El Chiringuito TV, Messi ចង់​ឲ្យ​ Barcelona ចុះ​កុងត្រា​ Angel Di Maria។

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​អ្វី​សោះ​ឡើយ ​ដែល​កីឡាករ​អាហ្សង់ទីន​បង្ហាញ​ពី​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​។​ពួក​គេ​តែង​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ហើយ​នាំ​អាហ្សង់ទីន​ឡើង​ទៅ​លេង​ World Cup​នៅ​រុស្សី។

ប្រភព​ខាង​លើ​បាន​អះអាង​ថា​ ខ្សែ​ប្រយុទ្ធ​​ពាក់​អាវ​លេខ​៧​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​កំពុង​លេង​នៅ ​PSG នៅ​តែ​មាន​ចិត្ត​ចង់​ចូល​រួម​ជាមួយ​ Messi និង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​។ ក្នុង​ករណី​នេះ​វា​ស្រប​គ្នា​ ទៅ​នឹង​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​ ដែល​កំពុង​ថ្លឹង​ថ្លែង​ស្វែង​រក​តុល្យភាព​ក្នុង​ក្រុម ​ក្រោយ​ពេល​ចំណាយ​លុយ​ធំ​កាល​ពី​រដូវ​កាល​មុន។

 Angel Di Maria of Paris Saint-Germain reacts during the Ligue 1 match between Paris Saint-Germain and SM Caen at Parc des Princes

តើ​ប្រិយ​មិត្ត​ចង់​ឃើញ​ Di Maria ពាក់​អាវ​ Barcelona​ក្នុង​រដូវ​ដោះ​ដូរ​កីឡាករ​ខាង​មុខ​នេះ​ដែរ​ទេ​ ?​ប្រិយ​មិត្ត​អាច​បញ្ចេញ​មតិ​យោបល់​ខាង​ក្រោម​បាន៕