ក្លឹបបីរបស់អេស្ប៉ាញគឺ Real Madrid, Barcelona, និង Valencia ស្ថិតក្នុងលំដាប់ Top 20 ក្នុងនាមជាកីឡដ្ឋានដែលថ្លៃជាងគេបំផុតក្នុងតំបន់អឺរ៉ុប។ តែអ្វីដែលគេភ្ញាក់ផ្អើលបំផុតនោះកីឡដ្ឋានបាល់ទាត់របស់អង់គ្លេសមានដល់ទៅ៧, ៤ មកពីអាល្លឺម៉ង់ ២ មកពីព័រទុយហ្គាល់ និងមួយមកពី ដាណឺម៉ាក បារាំង អ៊ីតាលី ហើយនិងរុស្សី។
កីឡដ្ឋាន Emirates របស់ Arsenal ដែលបានបើកសម្ពោធក្នុងរដូវក្ដៅឆ្នាំ២០០៦ នៅតែជាកីឡដ្ឋានដែលចំណាយលុយច្រើនក្នុងការសាងសង់គឺមានដល់ទៅ៦៨៩លានអឺរ៉ូ។ Santiago Bernabéu របស់ Real Madrid ឈរលេខ៦ក្នុងបញ្ជីមានតម្លៃ៣៥១លានអឺរ៉ូ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡដ្ឋានទាំង១០ធ្វើអស់លុយច្រើនជាងគេ៖
១-Emirates Stadium | Arsenal (ចំណាយទុន: ៦៨៩លានអឺរ៉ូ)
២-Etihad Stadium | Manchester City (ចំណាយទុន ៥៦៧លានអឺរ៉ូ)
៣-Old Trafford | Manchester United (ចំណាយទុន ៤៦០លានអឺរ៉ូ)
៤-Allianz Arena | Bayern Múnich (ចំណាយទុន៤២៥លានអឺរ៉ូ)
៥ -White Hart Lane | Tottenham (ចំណាយទុន ៣៥៤លានអឺរ៉ូ)
៦-Santiago Bernabéu | Real Madrid (ចំណាយទុន ៣៥១លានអឺរ៉ូ)
៧-Parc OL | Lyon (ចំណាយទុន ៣៣៨លានអឺរ៉ូ)
៨-Stamford Bridge | Chelsea (ចំណាយទុន ៣៣៦លានអឺរ៉ូ)
៩-Mestalla / Nuevo Mestalla | Valencia (ចំណាយទុន ៣២៧លានអឺរ៉ូ)
១០ -Signal Iduna Park | Dortmund (ចំណាយទុន ២៩៦លានអឺរ៉ូ)
ខាងក្រោមជាបញ្ជីឈ្មោះកីឡដ្ឋានទាំង២០ដែលចំណាយលុយធ្វើច្រើនជាងគេក្នុងតំបន់អឺរ៉ុប ហើយបញ្ជីនេះមិននិយាយពីកីឡដ្ឋានផ្ទុកអ្នកទស្សនាច្រើនជាងគេនោះទេ៖
ប្រភព៖ AS