គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានបញ្ជាក់ថា Fellaini, Paul Pogba និង Michael Carrick នឹងគ្មានវត្តមានក្នុងជំនួបពានរង្វាន់ Champions League ជាមួយក្រុមរុស្សី CSKA Moscowនោះទេ។
បិសាចក្រហមនឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន VEB Arena ជាមួយនឹងទំនុកចិត្តពេញលេញ បន្ទាប់ពីឈ្នះ Basel ៣ទល់០ក្នុងការប្រកួតទីមួយ ហើយជ័យជម្នះដូចជាឈ្នះ Everton, Burton Albion និងSouthampton គឺជាទំនុកចិត្តរបស់ជំនួបនេះ។
ស្របពេលដែល Henrikh Mkhitaryan មានជំនឿចិត្តពេញលេញបំផុតក្នុងការប្រកួតនាយប់ថ្ងៃពុធ Pogba នៅតែជាកីឡាករស្ថិតក្នុងក្រៅទីលាន ដោយសាររបួសសរសៃពួរ ហើយ Pogba រួមទាំង Carrick នឹងត្រូវខកខាន។ ក្នុងស្ថានភាពរបួសរបស់ក្រុមកីឡាករ Man Utd លោក Jose បាននិយាយថា៖“យើងគ្មាន Fellaini, Pogba ឬក៏ Carrick។ ដូច្នេះខ្សែបម្រើទាំងបីនាក់នេះមិនបានលេងទេ ហើយដំណោះស្រាយក៏មិនមានច្រើនដែរ។”
“ប៉ុន្តែយើងនឹងមិនព្យាយាមផ្ដោត ទៅលើការប្រកួតជាលក្ខណៈបុគ្គលលើទីលានទេ យើងត្រូវតែផ្ដោតទៅលើក្រុមទាំងមូលជាមួយនឹងគុណភាព ហើយតុល្យភាព ដើម្បីព្យាយាមឈ្នះការប្រកួត។ នេះគឺជាគោលដំណងរបស់យើង។”
លោក Jose Mourinho ជឿថា Fellaini មានសំណាងណាស់ដែលគេចផុតពីរបួសធ្ងន់ធ្ងរ បន្ទាប់ពីការប្រជែងយកបាល់ពី Shane Long ក្នុងជំនួប Southampton។
ក្នុងស្ថានភាពនេះលោកបានបន្ថែមថា៖“ខ្ញុំគិតថាអាជ្ញាកណ្ដាលលោក Craig Pawson ពិតជាធ្វើបានល្អក្នុងប្រកួតនេះខ្ញុំបានត្រឹមមើលតាមទូរទស្សន៍ថា Fellaini ពិតជាសំណាងណាស់ដែឡមិនមានរបួសធ្ងន់។ខ្ញុំមិនរំពឹងថាគាត់ខកខានរយៈពេលយូរនោះទេ។គាត់ពិតជាសំណាង វាអាចនឹងធ្វើការប្រកួតកាន់តែងាក្រក់ទៅៗ”៕