តារាបាល់ទាត់របស់បិសាចក្រហម Manchester United កីឡាករ Paul Pogba ជឿថាកីឡាករបាល់ទាត់ភេទទី៣ នឹងទទួលបានការគោរពក្នុងក្របខ័ណ្ឌ Premier League ។
មកដល់បច្ចុប្បន្នមានតែ Thomas Hitzlsperger អតីតខ្សែបម្រើ West Ham និង Aston Villa ម្នាក់គត់ដែលបាននិយាយដោយបើកទូលាយអំពីការស្រឡាញ់ភេទដូចគ្នាហើយរូបគេបន្តលេងបាល់យ៉ាងសប្បាយរីករាយដល់ថ្ងៃចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។
បន្ទាប់ក្លឹប Leed United បានមិនបន្តកុងត្រា កីឡាករសញ្ជាតិអាមេរិក Robbie Rogers បានក្លាយជាកីឡាករទី២ហើយក៏ជាកីឡាករដើមកំណើតអង់គ្លេសដែលបង្ហាញសាធារណៈជនថា ខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា។ ហើយក្រោយមករូបគេក៏បានចុះកុងត្រាលេងនៅក្លឹបក្នុងលីកកំពូលអាមេរិក LA Galaxy។
ប៉ុន្តែកីឡាករជម្រើសជាតិបារាំង Pogba បាននិយាយក្នុងកម្មវិធីមួយការគោរពដល់មនុស្សស្រឡាញ់ភេទទី៣របស់ UEFA ក្នុងទីក្រុង Monaco ក្នុងសប្ដាហ៍នេះបាននិយាយថា អ្នកទាំងអស់គ្នា គួរតែពិចារណានូវភាពស្មើៗគ្នាហើយនោះ ពួកគេគួរតែលេងកីឡាផងដែរ។
“ អ្វីដែលគាត់ធ្វើក្នុងជីវិតបុគ្គលរបស់គាត់ គ្មានផលប៉ះពាល់ដល់កីឡាករទេ អ្នកត្រូវតែគោរពគាត់។ ដោយសារតែគាត់ក៏គោរពអ្នក អ្នកត្រូវតែគោរពគាត់នោះគឺជាកីឡាដោយស្មើភាព។”
អតីតកីឡាកររបស់ Juventus បន្តថា៖” អ្វីៗទាំងអស់គឺដើម្បីការគោរព អ្វីៗទាំងអស់គឺចាភាពស្មើគ្នា គ្រប់ទីកន្លែង ក្នុងពិភពលោក ពួកយើងមានភាពស្មើគ្នាពេលកំពុងលេងបាល់”៕