ក្រុម​បិសាច​ក្រហម ​Manchester United ​បាន​បន្ត​កុង​ត្រា​ជាមួយ​ Zlatan Ibrahimovic មួយ​ឆ្នាំ​បន្ថែម​ទៀត ​​ហើយ​ការ​បន្ត​កុង​ត្រា​នេះ​កីឡាករ​វ័យ​៣៥​ឆ្នាំ​នឹង​ពាក់​អាវ​លេខ​១០​។

Zlatan បាន​ទាត់​បញ្ជូល​ទី​បាន​២៨​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៦​ប្រកួត​ឲ្យ​ Man Utd កាល​ពី​រដូវ​កាល​មុន​ មុន​ពេល​របួស​គន្លាក់​សរសៃ​ជង្គង់​ធ្ងន់ធ្ងរ​ កាល​ពី​ខែ​មេសា។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​ក្លឹប​វិញ​ ដើម្បី​រក្សា​កម្លាំង ​​ប៉ុន្តែ​រូប​គេ​មិន​ឬំពឹង​ថា​នឹង​ត្រឡប់​មក​លេង​វិញ​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០១៨។

ចុះ​កុង​ត្រា​ម្ដង​នេះ​ រូប​គេ​នឹង​ពាក់​អាវ​លេខ​១០​ដែល​ជា​អតីត​លេខ​របស់​ Wayne Rooney មុន​ពេល​ចាក​ចេញ​ទៅ​លេង​នៅ​ Everton ។ ក្លឹប​សង្ឃឹម​ថា​រូប​គេ​នឹង​ចាប់​ដៃគូរ​ជាមួយ​ Likaku ក្នុង​តំបន់​ប្រយុទ្ធ​ នៅ​រដូវកាល​ថ្មី​ពិសេស​ក្នុង ​Champions League ៕