ខ្សែ​ការពារ​ Barcelona កីឡាករ ​Gerard Pigue បាន​យល់​ព្រម​ត​កិច្ច​សន្យា​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២២ បូក​ជាមួយ​នឹង​តម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​៥០០​លាន​អឺរ៉ូ​ (៤៤០​លាន​ផោន​។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​៣០​ឆ្នាំ​ លេង​ឲ្យ​ក្លឹប​មាន​មូលដ្ឋាននៅ​តំបន់​កាតា​ឡាន់​៤២២​ប្រកួត​ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្លឹប​បិសាច​ក្រហម​ Manchester United មក​ចូល​រួម​ជាមួយ​ក្លឹប​ម្ដង​ទៀត​កាល​ពី​ឆ្នាំ ២០០៨។ Pigue ធ្លាប់​ឈ្នះ​ជាង​២០​គ្រឿង​នៅ ​Barca រួម​ទាំង​ពាន​ La liga ៦​ដង Champions League ៣​ដង​ និង​ជា​ផ្នែក​មួយ​នៃ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈ្នះ​ពាន​ World Cup 2010 និង​ Euro 2012។

 

កីឡាករ​មាន​ដើម​កំណើត​នៅ​ទី​ក្រុង ​Barcelona គឺ​ជា​កីឡាករ​ចេញ​​យុវជន​ថ្នាល​របស់​ Barcelona រវាង​ឆ្នាំ​១៩៩៧​ដល់​ទៅ​២០០៤​មុន​ពេល​ចំណាយ​ពេល​៤​រដូវ​កាល​នៅ ​Old Trafford ដោយ​បង្ហាញ​ខ្លួន​បាន​២៣​ប្រកួត​គ្រាប់​ពាន​រង្វាន់៕