ខណៈ​ពេល​ដែល ​Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជិត​ឈាន​មក​ដល់​ អាណាចក្រ​កីឡា​ សូម​បង្ហាញ​កីឡាករ​៤​នាក់​ដែល​ប៉ះ​សេ​បាល់​បាន​ល្អ​ជាង​គេ​បំផុត ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល។

Ever Banega ៖​ប៉ះ​សេ​បាល់​បាន​៧១១​ដង​អត្រា​ជោគជ័យ ​(៨៦%)

ខណៈ​ពេល​ដែល ​Sevilla ​លេង​មិន​សូវ​ល្អ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល ​​ប៉ុន្តែ​ Ever Benega គឺ​ជា​ខ្សែ​បម្រើ​ម្នាក់​ដែល​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ល្អ​បំផុត​ ហើយ​បាន​ច្រើន​បំផុត​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​លេង​នៅ​ Champions League​ ​​ពិសេស​បោះ​ចំ​គោលដៅ​ដល់​ទៅ​៨៦​%​ក្នុង​ចំណោម​៧១១​ដង​ក្នុង​វគ្គ​ជម្រុះ​នៃ​ពូល។

Marco Verratti ប៉ះ​សេ​បាល់​បាន​៥៧៣ដង​ជោគជ័យ​៩៤%

PSG ស្ទើរ​តែ​ឈ្នះ​ទាំង​អស់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​​ និង​កាន់​កំណត់​ត្រា​មួយ​ចំនួន​ក្នុង​វគ្គ​នេះ ​ប៉ុន្តែ​បែ​ជា​ចាញ់ ​Bayern Munich​មួយ​ប្រកួត។ ក្រុម​របស់​លោក Unai Emery ពិត​ជា​លេង​បាន​ល្អ​ពិសេស​ខ្សែ​បម្រើ​ Marco Verrratti ដែឡ​កាន់​កាប់​ដំណែង​តំបន់​កណ្ដាល​បាន​ល្អ​បំផុត​ គឺ​ក្នុង​ចំណោម​៥៧៣​ដង​ជោគជ័យ​៩៤%។

Sergio Busquets បញ្ជូន​បាល់​បាន​៥២៧​ដង​ជោគជ័យ​៩៥​%

តំបន់​កណ្ដាល​របស់ ​Barcelona មាន​កីឡាករ​ប្រកប​ដោយ​គុណភាព​ពិសេស​ការ​ប៉ះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​នៅ​តំបន់​ប្រយុទ្ធ​ពិសេស​ការ​ប៉ះ​ទៅ​ប៉ះ​មក ​ដើម្បី​រក្សា​ Possession។ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​នេះ​ Buquets​ បរាជ័យ​តិច​បំផុត​​ដោយ​កាន់​អត្រា​៩៥​%​ក្នុង​ចំណោម​៥២៧​ផង។

Nicolas Otamendi ប៉ះ​បាល់​សរុប​៤៨៧​ដង​ជោគជ័យ​៩៤%

ខ្សែ​ការពារ​កណ្ដាល​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​កីឡាករ​របស់​លោក Pep Guardiola ។​ទោះ​បី​ជា​លេង​នៅ​តំបន់​ការពារ​រូប​គេ​ជា​អ្នក​ចែក​បាល់​បាន​ល្អ​និង​ច្រើន​ជាង​មិត្ត​រួម​ក្រុម​ទាំង​អស់​ ក្នុង​ចំណោម​៤៨៧​ដង​រូប​ជោគជ័យ​៩៤​%។

Dani Alves៖ ប៉ះ​សេ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​៤៤៥​ដង​ជោគជ័យ​៨៦​%

PSG មាន​កីឡាករ​ទី​​២​នាក់​ក្នុង​បញ្ជី​នេះ​គឺ​ Dani Alves ក៏​ជា​កីឡាករ​ម្នាក់​ដែល​ទទួល​ជោគជ័យ​បំផុត​ក្នុង​ការ​បញ្ជូន​បាល់​។ ជាមួយ​គុណភាព​នៃ​ការ​​លេង​ក្នុង​តំបន់​ស្លាប​ និង​ការ​ប៉ះ​បាល់​ដ៏​អស្ចារ្យ​កីឡាករ​ប្រេស៊ីល ជោគជ័យ​ដល់​ទៅ​៨៦​%​ក្នុង​ចំណោម​៤៤៥​ដង៕

***ការ​បញ្ជូន​បាល់​ក្នុង​អត្ថបទ​នេះ​មិន​មែន​សំដៅ​លើ​ការ​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ជូល​ទី​នោះ​ទេ​(Assist)