កាល​ពី​ម្សិលមិញ​ខ្សែ​ប្រយុទ្ធ​ ​Arsenal កីឡាករ​ Theo Walcott បាន​ចេញ​ពី​កីឡដ្ឋាន ​Emirates Stadium ទៅ​លេង​នៅ​Everton ក្នុង​តម្លៃ​២០​លាន​ផោន​បន្ទាប់​ពី​ចំណាយ​ពេល​១២​​ឆ្នាំ​លេង​បាន​៣៩៧​ប្រកួត​រក​បាន​១០៩​គ្រាប់។

ទោះ​បី​ជា​ក្លឹប​កាល​លេង​នៅ​ជា​យុវជន​ Southampton ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន​ទៅ​វិញ​​ប៉ុន្តែ Walcott​បាន​ទម្លាយ​ថា​គាត់​ពិភាក្សា​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ថា​តើ​ត្រូវ​ទៅ​លេង​នៅ​ក្លឹប​ណា​ដែល​អាច​មាន​ដំណែង​លេង​១១​នាក់​ដំបូង។

និយាយ​ក្នុង​ Everton TV កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​៖” ខ្ញុំ​បាន​ឆាត​ជាមួយ​ Wayne ជា​ច្រើន​ហើយ​វា​គឺ​ជា​កត្តា​ដែល​ឲ្យ​ខ្ញុំ​មក​ចូល​រួម​ជាមួយ ​Everton។ គាត់​ប្រាប់​ខ្ញុំ​ថា​វា​គឺ​ជា​កន្លែង​លេង​ដ៏​អស្ចារ្យ​ហើយ​ក្លឹប​ កំពុង​តែ​ឡើង​ជើង​ឡើង​វិញ​ នេះ​គឺ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​មក​ទី​នេះ​”។

“​មាន​ក្លឹប​មួយ​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ។ អ្នក​គាំទ្រ​ពិត​ជា​ក្លាហាន​ ពួក​គេ​តែងតែ​ងប់ងុល​ជាមួយ​ពួក​យើង​ហើយ​ខ្ញុំ​ធ្លាប់​ចង់​មក​លេង​នៅ​ទី​នេះ​ដែរ”។

គេ​សង្ឃឹម​ថា​ Walcott នឹង​ចូល​លេង​ដំបូង​ឲ្យ​ក្លឹប​នៅ​ថ្ងៃ​សៅរ៍​នេះ​ទល់​នឹង​ West Brom ក្នុង​កីឡដ្ឋាន​  Goodison Park ទល់​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន៕