ខ្សែ​ការពារ​កណ្ដាល​ជម្រើស​ជាតិ​កូឡុំប៊ី​ Yerry Mina ​ដែល​កំពុង​លេង​នៅ​ក្លឹប​ប្រេស៊ីល Palmeiras បាន​ផ្ទេរ​មក​លេង​នៅ​ក្លឹប Barcelona ដោយ​ជោគជ័យ​ហើយ​បន្ទាប់​ពី​ទទួល​បាន​ការ​អារម្មណ៍​ពី​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​។​

កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​ស៊ីញេ​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ​កន្លះ​ ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​ Catalan ខណៈ​តម្លៃ​ផ្ដាច់​កុង​ត្រា​មាន​ដល់​ទៅ​ ១០០​លាន​អឺរ៉ូ​ហើយ​រូប​គេ​នឹង​ពាក់​អាវ​លេខ​២៤។

ក្រុម​របស់​លោក Ernesto Valverde បាន​ចំណាយ​លុយ​១១.៨​លាន​ផោន​ពី​ក្លឹប​ប្រេស៊ីល​ដែល​កីឡាករ​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​ជំនួស​ដំណែង​របស់​ Javier Mascherano រយៈ​ពេល​យូរ​ក្នុង​តំបន់​ការពារ​ទាំង​៤។

កម្ពស់​ដល់​ទៅ​១.៩៥​ម៉ែត្រ​ កីឡាករ​ម្នាក់​នេះ​ជំនាញ​ប្រើ​ក្បាល​សម្រេច​ទី​ ដោយ​រក​បាន​៨​គ្រាប់​ក្នុង​ចំណោម​៣៣​ប្រកួត​ឲ្យ​Palmeiras កីឡាករ​ម្នាក់​នេះ​ក៏​ជំនាញ​ខាង​ល្បឿន គ្រប់​គ្រង់​បាល់​ក្នុង​តំបន់​ការពារ​ ហើយ​ការ​សម្រេច​ក្នុង​នាម​ជា​ខ្សែ​ការពារ​បាន​ល្អ៕