របាយការណ៍ក្ដៅៗមួយបានរាយការណ៍មកថា កាលដើមសប្ដាហ៍នេះ City បានដាក់សំណើប្រហាក់ប្រហែល២០លានផោនដេញថ្លៃយក Sanchez ប៉ុន្តែប្រភពកាសែតកីឡាអង់គ្លេសជាច្រើននិយាយថា Unitd បានចូលខ្លួនមកដេញប្រជែងជាមួយ City ជាមួយនឹងកាន់ថង់ប្រាក់៣៥លានផោន។
កាសែតអង់គ្លេសធំជាងគេ Daily Mail សរសេរថាក្រុមរបស់ Jose Mourinho បានដេញថ្លៃអតីតខ្សែប្រយុទ្ធ Barcelona ២៥លានផោ នខណៈពេលដែល ក្លឹបនឹងប្រើប្រាស់កីឡាករនាំលេងសញ្ជាតិអាមិនៀ Henrikh Mkhitaryan ជាជម្រើសមួយសម្រាប់ Arsenal ពិចារណា។ បើ Arsenal ព្រមលក់ Sanchez ឲ្យ Man Utd ពួកគេក៏អាចទិញ អតីតកីឡាករ Dortmund រូបនេះបានវិញដែរ។
អញ្ចឹងក៏ដោយ Sanchez បានយល់ព្រមជាមួយនឹងកិច្ចព្រមព្រៀងរបស់ Man City ដែលហ៊ានឲ្យតម្លៃប្រក់ថ្លៃពលកម្មប្រចាំសប្ដាហ៍២៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ប៉ុន្តែ Man Utd គ្មានបញ្ហាក្នុងការឲ្យប្រាក់ឈ្នួលប្រហាក់ប្រហែលឬក៏ច្រើនជាងនេះសម្រាប់ Sanchez។ អ្នកកាសែតល្បីឈ្មោះម្នាក់គឺលោក Gianluca Di Marzio បង្ហើបថា Mourinho បានទាក់ទងទៅលោកWenger ដោយលក្ខណៈផ្ទាល់ខ្លួន ដើម្បីពិភាក្សាពីរឿងដោះដូរកីឡាករនេះ។
ខណៈពេលដែល Alexis Sanchez ត្រូវបានគេដឹងថាចង់មានទំនាក់ទំនងជិតស្និតជាមួយលោក Pep ម្ដងទៀតនោះវានៅតែមិនទាន់ច្បាស់ថាតើកីឡាករសញ្ជាតិឈីលីទៅលេងនៅភាគខាងក្រុមក្រហម ឬក៏ក្រុមខាងផ្ទៃមេឃដែលមានមូលដ្ឋាននៅទីក្រុង Manchester ដូចគ្នា?៕