អតីត​ខ្សែ​ប្រយុទ្ធ​និង​ប្រធាន​ក្រុម​Real Madrid លោក Raul Gonzalez ដែល​ទើប​តែ​បញ្ចប់​វគ្គ​គ្រូ​បង្វឹក​កាល​ពី​មេសា​ឆ្នាំ​មុន​បាន​មក​កាន់​តួនាទី​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​របស់​ Juvenil B ។

បើ​តាម​ប្រភព​ MARCA, Raul នឹង​ចូល​រួម​ជាមួយ​អតីត​ក្លឹប​របស់​គាត់​ក្នុង​រដូវ​ក្ដៅ​នេះ​​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​គ្រូ​បង្វឹក​។បើ​តាម​ដឹង​គាត់​នឹង​ចូល​កាន់​ដំណែង​គ្រូ​បង្វឹក​ឈុត​ U16-18 របស់​ Real Madrid។មាន​កែប្រែ​ប្រព័ន្ធ​គ្រូ​បង្វឹក​ក្នុង​ឈុត​យុវជន​ទាំងអស់​របស់​ Real ដោយ​លោក​ Alvaro Benito ដែល​កាន់​ដំណែង​គ្រូ​បង្វឹក​ Juvenil B បច្ចុប្បន្ន​ត្រូវ​ឡើង​ទៅ​កាន់​ Juvenil A ហើយ​ Guti ដែល​កាន់​ដំណែង​យុវជន​ (Real Madrid Castilla)ឬ​ Real Madrid B។

Guti អតីត​ខ្សែ​បម្រើ ​Real Madrid បាន​បំពេញ​ការងារ​បាន​ល្អ​ហើយ​បាន​រៀន​ចប់​វគ្គ​​គ្រូ​បង្វឹក​កម្រិត​ខ្ពស់ ​ទាំង​នៅ​ក្នុង​ក្លឹប ​និង​កន្លែង​ផ្សេង​ ហើយ​គាត់​ត្រូវ​បាន​គេ​ដឹង​ថា​បន្ត​ជាមួយ​ក្លឹប​ទៀត​​ ដើម្បី​បំពេញ​ចន្លោះ​គ្រូ​បង្វឹក​របស់​ក្លឹប​ដែល​កំពុង​ខ្វះខាត។

សូម​បញ្ជក់​ផង​ដែរ​ថា​ Raul រក​បាន​៣២៣​គ្រាប់​ក្នុង​ចំណោម​៧៤១​ប្រកួត ​អំឡុង​ប្រកប​អាជីព​បាល់​ទាត់​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ ​ក្រោយ​ចាក​ចេញ​ពី​ក្រុម​យុវជន​របស់ ​AT. Madrid កាល​វ័យ​កុមារ៕