Henrikh Mkhitaryan នឹងត្រូវបានគេប្រើប្រាស់ជាថ្នូរសម្រាប់ការផ្ទេរយក Alexis Sanchez ប៉ុន្តែកីឡាករសញ្ជាតិអាមិននៀចង់បានប្រាក់ឈ្នួលខ្ពស់ជាងមុន បើចង់ឲ្យគាត់នៅជាមួយ Arsenal។
ភ្នាក់ងាររបស់ Mkhi លោក Mino Raiola បានបញ្ជាក់ថា Mkhitaryan ត្រូវបានគេចាត់ទុកជាកូនសោសំខាន់ ដើម្បីយកSanchez មក Old Trafford ប៉ុន្តែកីឡាករហាក់មិនប្រញាប់ចង់ចេញពី Manchester United ទៅ Arsenal នោះទេ។
តាមពិតទៅ តាមប្រភព Mirror, Raiola បានឲ្យដឹងថា Mkhitaryan ចង់បានការដំឡើងប្រាក់ឈ្នួលបន្ថែមគឺឡើង១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ពីArsenal ហើយរូបគេនឹងស្ម័គ្រចិត្តចេញទាំងបង្ខំ។ Arsenal នៅតែមានទំនុកចិត្តថាកិច្ចព្រមព្រៀងនឹងសម្រេចក្នុងសប្ដាហ៍នេះ ទោះបីជានៅស្ទាក់ស្ទើររឿងប្រាក់ឈ្នួលឡើងបន្ថែមឲ្យ អតីតកីឡាករ Dortmund រូបនេះក៏ដោយ។
ក្រុមកាំភ្លើងធំចង់បានកីឡាករបន្ថែមលើតម្លៃខ្លួនរបស់ Sanchez ហើយបើគិតៗកីឡាករទាំងពីរនាក់នេះមានតម្លៃត្រឹម៣៥លានផោន អាស្រ័យលើកិច្ចព្រមព្រៀងរវាងភាគីក្លឹបទាំងពីរបាននិយាយគ្នាកាលពីមុន៕