ទោះបីជាទ្វីបអាហ្រ្វិកមិនមែនជាទីកន្លែងដែលល្បីឈ្មោះខាងបាល់ទាត់ក៏ដោយ ប៉ុន្ដែទឹកដីនៃទ្វីបមួយនេះ បានផលិតនូវកីឡាករបាល់ទាត់ឆ្នើមៗជាច្រើននាក់ ដែលកំពុងលេងនៅតាមលីកនៃបណ្ដាប្រទេសជុំវិញពិភពលោក។ នៅទ្វីបអឺរ៉ុបវិញ កីឡាករសញ្ជាតិអាហ្រ្វិកគឺជាតួអង្គដ៏សំខាន់របស់ក្លឹបនីមួយ ដែលតែងតែជួយដល់ក្រុមជាច្រើន។
បើនិយាយពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបវិញគឺ UEFA Champion League គេបានកត់ត្រាឃើញថា មានកីឡាករមកពីអាហ្រ្វិកចំនួន៦នាក់ហើយដែលធ្លាប់ស៊ុតបាន hattrick ដែលមានដូចជា :
1. Yakubu Aiyegbeni – vs Olympiakos (2012)
អតីតខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ារូបនេះរកបានគ្រាប់បាល់៣គ្រាប់ក្នុងមួយប្រកួតច្រើនណាស់ក្នុងអាជីពតែក្នុងChampions League គាត់ជាកីឡាករអាហ្វ្រិកដំបូងគេរកបានបីគ្រាប់ពេលលេងឲ្យMaccabi Haifaវាយបកឈ្នះ Olympiakosកាលពីឆ្នាំ ២០០២។
2. Didier Drogba – vs Partizan Belgrade (2003), vs Levski Sofia (2006)
វីរបុរសបាល់ទាត់របស់ទ្វីបអាហ្វ្រិកធ្លាប់ឈ្នះពាន៣ក្នុងមួយរដូវកាលដល់ទៅ២ដង។ចំណែកការរកបាន៣គ្រាប់ម្នាក់ឯងគាត់ក៏រកបាន៣ដែរ។ កាលលេងនៅOlympigue Marseille គាត់រកបាន៣គ្រាប់រួចទៅហើយ។ ក្រោយមកផ្ទេរមកលេងនៅChelsea គាត់បានHat-Trick នេះ២ដងទៀតគឺឲ្យChelsea ឈ្នះPartizan Belgrade ៣ទល់០កាលឆ្នាំ២០០៣ហើយ៣ឆ្នាំក្រោយមកទៀតរកបាន៣គ្រាប់ដែរឲ្យChelsea ឈ្នះក្រុម Levski Sofia។
3. Samuel Eto’o – vs Panathinaikos (2005), vs Weder Bremen (2004)
ខ្សែប្រយុទ្ធជម្រើសជាតិកាម៉េរូន ជាកីឡាករម្នាក់ដ៏ជោគជ័យក្នុងអាជីពបាល់ទាត់អឺរ៉ុប។ កាលពីឆ្នាំ ២០០៥ រូបគេលេងឲ្យBarcelona ឈ្នះ Panathinaikos ៥ទល់០ហើយមួយលើកទៀត ឆ្នាំ២០១០ រកបាន៣គ្រាប់ឲ្យ Inter Milan ឈ្នះ Weder Bremen ក្នុងលទ្ធផល៤ទល់០។
4. Yacine Brahimi – vs BATE Borisov (2014)
កាលពីឆ្នាំ២០១៤ខ្សែប្រយុទ្ធរបស់ជម្រើសជាតិអាល់ហ្សេរីរកបាន៣គ្រាប់ឲ្យក្រុម Porto ឈ្នះក្រុម BATE Borisov ក្នុងលទ្ធផល៤ទល់០។
5. Pierre-Emerick Aubameyang – vs Benfica (2017)
ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងគឺកីឡាករពូកែរកគ្រាប់បាល់ពីកំណើតហើយកាលពីឆ្នាំ២០១៧ ខ្សែប្រយុទ្ធArsenal រូបនវរកបានបីគ្រាប់ម្នាក់ឯងឲ្យ Borussia Dortmund ឈ្នះ Benfica ៤ទល់០។
6. Sadio Mane – vs Porto (2018)
ខ្សែប្រយុទ្ធ Liverpool រូបនេះបានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងឲ្យ Liverpool ឈ្នះម្ចាស់ផ្ទះ Porto ក្នុងលទ្ធផល៥ទល់០។
Besoccer