Kylian Mbappe ដែល​ឈរ​ក្នុង​បញ្ជី​លេខ​រៀង​ទី​១​របស់​លោក​ Didier Deschamps​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង​លេង​ជាមួយ​រុស្សី​បាន​ទទួល​អាវ​លេខ​១០​សម្រាប់​ព្រឹត្តិការណ៍​ World Cup។

អាវ​លេខ​១០​របស់​ជម្រើស​ជាតិ​បារាំង​គឺ​ជា​លេខ​ដ៏​មាន​ឥទ្ធិពល​បំផុត ​ដែល​វីរបុរស​មួយ​ចំនួន​ជោគជ័យ​ដូច​ជា​លោក Michel Platini និង Zinedine Zidane ជា​ដើម​​ដែល​អាវ​នេះ​ មិន​សូវ​មាន​នរណា​ហ៊ាន​ពាក់​នោះ​ឡើយ។ អ្នក​ដែល​ពាក់​ចុង​ក្រោយ​គឺ​ Dimitri Payet ដែល​បាន​ពាក់​អាវ​នេះ​ក្នុង​ព្រឹត្តិការណ៍​ Euro 2016​​ ជួយ​ឲ្យ​ជម្រើស​ជាតិ​បារាំង​បាន​លេខ​២​​ហើយ​ក្នុង​វគ្គ​ជម្រុះ​ដំបូង ​World Cup ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette ជា​អ្នក​ពាក់​។

ប៉ុន្តែ​ពេល​នេះ​អាវ​នេះ​ត្រូវ​មក​ដល់​ដៃ​របស់​ខ្សែ​ប្រយុទ្ធ ​PSG ដើម្បី​យុទ្ធនាការ​ក្នុង​ការ​ប្រកួត​មិត្តភាព​ និង​សម្រាប់​ចូល​រួម​ក្នុង​World Cup តែ​ម្ដង។ Mbappe នឹង​ចូល​លេង​លើក​ដំបូង​ឲ្យ​ពាក់​អាវ​លេខ​១០​នេះ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​កីឡដ្ឋាន​ Stade de France នៅ​ថ្ងៃ​សុក្រ​នេះ។ កីឡាករ​ជាប់​ជម្រើស​ថ្មី​គឺ Lucas Hernandez ពាក់​អាវ​លេខ​២២​ហើយ​ Wissam Ben Yedder ពាក់​លេខ​២៤៕