ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បាន​ប្រកាស​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​ពីរ​ប្រកួត​ ខណៈ​លោក​ Gareth Southgate បន្ត​គម្រោង​របស់​ខ្លួន​ត្រៀម ​World Cup 2018។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ​ក្រុម​តោ​បី​អង់គ្លេស​​ធ្លាប់​បបាន​បញ្ជាក់​ថា ​នឹង​មាន​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ​និង​អ៊ីតាលី ​ដែល​ក្រុម​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ធ្លាក់​ចេញ​ពី​ World Cup 2018។ ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​អង់គ្លេស​ត្រូវ​ជួប​នៅដើម​​ឆ្នាំ​២០១៨​ ស្រប​ពេល​​ជិត​ដល់​ World Cup មែន​ទែន​ តោ​ក្រដាស​មួយ​នេះ នឹង​ជួប​ក្រុម​នីហ្សេរីយ៉ា​នៅ​​ថ្ងៃ​ទី ​២​មិថុនា ​ក្នុង​កីឡដ្ឋាន Wembley មុន​ពេល​ទទួល​ជម្រើស​ជាតិ​កូស្តារីកា​នៅ​កីឡដ្ឋាន Elland Road ដែល​ជា​ទឹក​ដី​របស់​ក្រុម​Leed United។

ចំណែក​នៅ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ World Cup វិញ​​ប្រកួត​ដំបូង​អង់គ្លេស​ ត្រូវ​ជួប​ទុយណេស៊ី​មុន​គេ​​ហើយ ​បន្ទាប់​មក​ត្រូវ​ជួប​ប៉ាណាម៉ា និង​ចុង​ក្រោយ​បំផុត​ជួប​បែលហ្សិក​ក្នុង​ពូល​G៕