វីរៈបុរស Liverpool គឺលោក Michael Owen បានកោតសរសើរចំពោះទម្រង់លេងដ៏ល្អរបស់ Kevin De Bruyne ថាមានភាពឆ្លាតវៃក្នុងការប៉ះ និងបញ្ជូនមិត្តរួមក្រុមស៊ុតបញ្ចូលទីដោយប្រដូចទៅ និងអតីតកីឡាករឆ្នើមបំផុតរបស់អង់គ្លេសបីរូបគឺ David Beckham,Ryan Giggs និង Paul Scholes ។
Owen បានប្រៀបធៀបកីឡាករទាំងបួននាក់ថា ” Beckham ជាកីឡាករដែលមានទេពកោសល្យពីធម្មជាតិ គាត់មានជំនាញបញ្ចប់ទីបានយ៉ាងល្អ ជាពិសេសការស៊ុតពីចម្ងាយ និងការបញ្ជូនបាល់ល្អ តែខ្ញុំគិតថាមិនអាចប្រៀបជាមួយ De Bruyne បានទេ”។
ចំពោះ Scholes វិញគាត់យល់ថា ៖ “Scholes មានក្រសែភ្នែកល្អ និងសម្លឹងមើលគោលដៅបានឆ្ងាយទៀតផង គេអាចប៉ាន់ស្មាននិង បញ្ជូនបាល់ឲ្យចំគោលដៅបានយ៉ាងល្អ។ ចំពោះ Giggs ល្អប្រហែលនិង Scholes ដែរ”។
បន្ថែមពីយោបល់ខាងលើ លោក Owen Hargreaves ដែលជាអតីតកីឡាកររបស់ Man Utd ដែរនោះ ក៏បានយល់ស្រ និងលោក Michael Owen ផងដែរ តែលោកមិនហ៊ានសន្និដ្ឋានថា នរណាល្អជាងគេនោះទេ។ លោក Hargreavesបានបញ្ចេញមតិថា៖
” De Bruyne ជាកីឡាករដែលយើងអាចចាត់ទុកថា ជាអ្នកបញ្ជូនបាល់ដ៏ល្អបំផុតម្នាក់ ចំណែក Scholes ជំនាញខាងបញ្ជូនបាល់ខ្លីៗ និងទាត់បន្តក់។ Giggs ជាខ្សែបម្រើស្លាប ដែលការបញ្ជូនបាល់របស់គេគឺពិតជាគ្រោះថ្នាក់បំផុត ចំណែកBeckham ជាអ្នកបញ្ជូន និងលើកបាល់ពីចម្ងាយដ៏អស្ចារ្យបំផុត ដែលខ្ញុំធ្លាប់បានឃើញ“។
ប៉ុន្តែហ្វេនបាល់ទាត់មួយចំនួនមិនបានយល់ឃើញបែបនេះនោះទេ ដោយអ្នកខ្លះគិតថា វាដូចជាឆាប់រហ័សពេកក្នុង
ការយក Kevin De Bruyneទៅប្រៀបធៀបជាមួយវីរបុរសបាល់ទាត់ទាំងនេះ ដោយសារគេនៅវ័យក្មេងនៅឡើយ៕
ប្រភព: Squawka