ការប្រកួតដ៏អស្ចារ្យរវាង Barcelona និង Chelsea ធ្លាប់កើតឡើងជាច្រើនប្រកួតកន្លងមកហើយ ដោយមានឈ្នះមានចាញ់ទៅវិញទៅមក តែអតីតកីឡាករក្រុមអ្នកមានបុណ្យម្នាក់ថា Barcelona នឹងឈ្នះតោខៀវ Chelsea ក្នុងជំនួបជើងទីមួយពានChampions League វគ្គ១៦ក្រុមចុងក្រោយ។
អតីតកីឡាករប្រេស៊ីលខាងលើបានឲ្យពិន្ទុ Barcelona លើសម្ចាស់ ជើងឯក Premier League ហើយជំនួបនេះប្រាកដណាស់ក្រុមអង់គ្លេសនឹងជួបស្ថានភាពតឹងតែង។
“ខ្ញុំគិតថាវាជាជំនួបមួយដ៏តឹងតែងប៉ុន្តែ Barcelona ជាក្រុមមានភាគរយខ្ពស់” Rivaldo និយាយក្នុងកាសែត Marca។
“ អ្នកតែង តែផ្ដល់តម្លៃដល់ក្រុមមកពី Premier League មកពីអង់គ្លេសប៉ុន្តែខ្ញុំគិតថា Barcelona ជាក្រុមល្អជាង Chelsea ហើយ Barca នឹងឡើងទៅវគ្គបន្ទាប់”។
Rivaldo ធ្លាប់លេងឲ្យ Barcelona ជួប Chelsea កាលពីឆ្នាំ២០០០ក្នុង Champions Leagueហើយកាលនោះក្រុមមានមូលដ្ឋាននៅទឹកដីCatalan បានវាយបកយកឈ្នះក្រុមមកពីទីក្រុងឡុងដុងដោយលទ្ធផល៥ទល់១ក្នុងម៉ោងបន្ថែម១៥នាទី២ដង។
“ខ្ញុំចាំបានថាយើងចាញ់៣ទល់១នៅទឹកដីអង់គ្លេស ប៉ុន្តែយ៉ាងអាចយកឈ្នះវិញនៅម៉ោងបន្ថែម១៥នាទី២ដង ក្នុងការប្រកួតដ៏លំបាកមួយ។ ខ្ញុំទទួលបានបាល់ប៉េណាល់ទីមួយគ្រាប់នៅនាទី៤៥ ដើម្បីនាំមុខ៤ទល់១ តែទាត់អត់ចូលធ្វើឲ្យការប្រកួតដល់ម៉ោងបន្ថែម ហើយយើងក៏រកបាន២គ្រាប់ឈ្នះតែម្ដង”៕