ក្លិបបាល់ទាត់ Bayern Munich សមាជិក​លីគ​កំពូល​របស់​ប្រទេស​អាល្លឺម៉ង់​​ត្រូវ​បានស្ថាប័ន​ World Guiness Record ​ចុះ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភព​លោក ក្រោយ​លេង​ឈ្នះ​រហូត​១៦​ប្រកួតជាប់​គ្នា​ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League។

ប្រធាន​ក្រុម Philipp Lahm និង ខ្សែ​បម្រើ​ប្រយុទ្ធ Thomas Muller ជា​អ្នក​តំណាង​ក្រុមជើង​ឯក​លីគ​កំពូល​អាល្លឺម៉ង់ ចូលរួម​ទទួល​​លិខិត​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ​ ដែល​គិត​ចាប់​ពី​ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០១៧។

ជ័យជម្នះ​ដំបូង​ គឺលើ​ Manchester City ដោយ​ឈ្នះ​១ទល់នឹង០ និង ចុងក្រោយ​បង្អស់​ គឺ​ផ្ដួល Arsenal ៥ទល់នឹង១៕