Romelu Lukaku ត្រូវ​រងចាំ​បន្តិច​សិន​ ដើម្បី​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ ឲ្យ​ជម្រើស​ជាតិ​បែល​ហ្សិក​ ទោះ​បី​ជា​ប្រទេស​មួយ​នេះ​ បាន​ទទួល​ស្គាល់​និង​ចាត់​ទុក ​Lukaku ជា​អ្នក​កាន់​កំណត់​ត្រា​នេះ។

ខ្សែ​ប្រយុទ្ធ​ ​Manchester United រក​បាន​២​គ្រាប់​ក្នុង​លទ្ធផល​៣-៣ជាមួយ​មិកស៊ិក ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ក្រោយ​ពេល​រក​បាន​១​គ្រាប់ទៀត ​ក្នុង​ការ​ប្រកួត​ឈ្នះ​ជប៉ុន​១-០ កាល​ពី​ថ្ងៃ​អង្គារ។ សហព័ន្ធ​បាល់ទាត់​បាល់ទាត់​បែលហ្សិក បាន​ប្រកាស​ក្នុង​បណ្ដាញ ​Twitter ផ្លូវ​ការ​របស់​ខ្លួន​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​៣១​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ដែល​ធ្វើ​ឲ្យ​គាត់​បំបែក​កំណត់​ត្រា​ររក​គ្រាប់​បាល់​ច្រើន​ជាង​គេ ​របស់​អតីត​កីឡាករ  Bernard Voorhoof និង Paul van Himst ​ដែល​រក​បាន​៣០​គ្រាប់​ក្នុង​ជម្រើស​ជាតិ​បែលហ្សិក។

 

បែប​ណា​ក្ដី! Lukaku រក​បាន​គ្រាប់​បាល់​ជាផ្លូវ​ការ​​បាន​ត្រឹម​តែ​២៨​គ្រាប់​ប៉ុណ្ណោះ ​ក្រោយ​ FIFA ​មិន​រាប់​បញ្ជូន​គ្រាប់​បាល់​ដែល​រូប​គេ ​រក​បាន​ពេល​លេង​មិត្តភាព​ជាមួយ​លុចហ្សំប៊ួ ​ដែល​កាល​នោះ ​Lukaku រក​បាន​ហែត​ទ្រីក។

Related image

កាល​នោះ​បែលហ្សិក ​ប្រកួត​ក្នុង​ទី​ក្រុង ​Gank កាល​ពី​ថ្ងៃ​ទី​២៦​ខែ ​ឧសភា ​ឆ្នាំ ២០១៤​ប៉ុន្តែ​ FIFA បាន​ដក​គ្រាប់​បាល់​នេះ​ចេញ​ពី​កំណត់​ត្រា​ផ្លូវ​ការ​ ក្រោយ​ជម្រើស​ជាតិ​មួយ​នេះ​ ធ្វើ​ការ​ដោះដូរ​កីឡាករ​ដល់​ទៅ​៧​នាក់​លើស​កំណត់​ដូរ​ចេញ​របស់​FIFA។ នេះ​មាន​ន័យ​ថា​ការ​ចូល​លេង​ដំបូង​របស់​ Adnan Januzaj ក៏​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ FIFA ដែរ។

អញ្ចឹង​ក៏​ដោយ អតីត​ខ្សែ​ប្រយុទ្ធ ​Everton នៅ​មាន​ពេល​វេលា​ច្រើន​ណាស់​ ក្នុង​ការ​រក​គ្រាប់​បាល់​លើស​ពី​៣០​គ្រាប់​នៅ​ពេល​ដែល​បែលហ្សិក​ត្រូវ​ប្រកួត​មិត្តភាព​ឆ្នាំ​ក្រោយ​ ខែ​មីនា​ត្រៀម​វគ្គ​ផ្ដាច់​ព្រ័ត្រ ​World Cup៕