ជម្រើសជាតិអ៊ីតាលីកំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ដោយបរាជ័យក្នុងការទៅលេងនៅ World Cup ក្នុងប្រទេសរុស្សី ហើយលោក Gian Piero Ventura បានចាកចេញពីដំណែងគ្រូបង្វឹកហើយ ទោះបីជាគាត់មិនព្រមលាឈប់ពីដំណែងក្ដី។
លោក Giuseppe Bergomi ធ្លាប់ជួយងអីតាលីលើកពាន World Cup 1982 ក្នុងប្រទេសអេស្ប៉ាញ បាននិយាយក្នុងវិទ្យុ Tutti Convocati de Radio 24ថា គាត់ចង់បានគ្រូបង្វឹកក្លឹប Manchester United លោក Jose Mourinho កាន់កាងារគ្រូបង្វឹកជំនួសវិញ។
បែបណាក្ដី! លោកបាននិយាយថាវាពិតជាពិបាក ដែលនាំគ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់ម្នាក់នេះ មកអ៊ីតាលីវិញ ប៉ុន្តែយ៉ាងគាត់ក៏មានជម្រើសផ្សេងទៀតដែរដោយមានដូចជា លោក Carlo Ancelotti អតីតគ្រូបង្វឹក Real Madrid និង Bayern Munich, លោក Massimiliano Allegri, លោក Roberto Mancini និងគ្រូបង្វឹក Chelsea លោក Antonio Conte ជាដើម៕
ប្រភព៖ Sport English