លោក​ Jose Mourinho បាន​អះអាង​ថា​ការ​ចាក​ចេញ​ពី​ Chelsea របស់​ Mohamed Salah កាល​ពី​ឆ្នាំ​២០១៦​គឺ​ជា​ជម្រើស​របស់​ក្លឹប​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​នោះ​ទេ។

Salah កំពុង​តែ​ល្អ​បច្ចុប្បន្ន​ហ្នឹង​ចាប់​តាំង​ពី​មក​ដល់ ​Liverpool ក្នុង​តម្លៃ​៣៦.៩លាន​ផោន​ពី​Roma ក្នុង​ខែ​មិថុនា​ឆ្នាំ​មុន​ដោយ​រក​បាន​៤៣​គ្រាប់​គ្រប់​ពាន​រង្វាន់​ហើយ​ពេល​នេះ​រូប​គេ​ជួយ​ Liverpool ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​និង​ឈ្នះ​ពាន​ PFA Players’ Player of the Year។

កាល​នៅ​Chelsea ខ្សែ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​អេហ្ស៊ីប​លេង​បាន​១៩​ប្រកួត​ក្នុង​ការ​ចំណាយ​ពេល​២ឆ្នាំ​កន្លះ​រាប់​ទាំង​ចំណាយ​ពេល​ខ្ចី​ជើង​ទៅ​Fiorentina និង​Roma មុន​ពេល​លក់​ដាច់​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៦។

លោក ​Jose Mourinho ដែល​ពេល​ដឹកនាំ ​Manchester United បាន​បញ្ជាក់​ថា​វា​ជា​ការ​សម្រេច​ចិត្ត​របស់​ក្លឹប​ដែល​ឲ្យ​ Salah ទៅ​ដោយ​សារ​តែ​អតីត​កីឡាករ​របស់​Basel រូប​នេះ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ ​Premier League។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​និយាយ​ពី​រឿង​នេះ​​ប៉ុន្តែ​ភាព​អយុត្តិធម៌​ជា​ច្រើន​ដែល​និយាយ​ពី​ខ្ញុំ។​មនុស្ស​និយាយ​ថា​ខ្ញុំ​ជា​អ្នក​ដែល​លក់ ​Salah ហើយ​តាម​ពិត​វា​ផ្ទុយ​ទៅ​វិញ​នោះ​ទេ​។ ខ្ញុំ​ចា​អ្នក​ទិញ​ Salah”។ Jose និយាយ​ក្នុង​កាសែត ESPN Brasil។

“ ខ្ញុំ​ជា​អ្នក​ទិញ​Salah កាល​នោះ​ខ្ញុំ​នៅ ​Chelsea ហើយ​ទិញ ​Salah មក​។​ខ្ញុំ​កំពុង​ដឹកនាំ​ Chelsea ហើយ​ទិញ ​ Salah ឲ្យ​មក​ Chelsea ប៉ុន្តែ​គាត់​ពេល​នោះ​គាត់​មក​ទាំង​ក្មេង​ រាងកាយ​មិន​ទាន់​អាច​លេង​បាន​ ការ​គិត​ក៏​មិន​ទាន់​ដល់​ ទំនាក់ទំនង​ក្នុង​សង្គម​និង​វប្បធម៌​ក៏​មិន​សម្រប​ខ្លួន​បាន​ល្អ​។​ហើយ​គាត់​តែងតែ​ភ្លេច​គ្រប់​យ៉ាង​នៅ​អ្វី​ដែល​យើង​បាន​បង្រៀន​គាត់”។

“ យើង​សម្រេច​ចិត្ត​ឲ្យ​គាត់​លេង​ខ្ចី​ជើង​ហើយ​គាត់​ក៏​បាន​សុំ​យើង​អញ្ចឹង​ដែរ។ គាំត់​ចង់​លេង​ច្រើន​ហើយ​គាត់​ក៏​ទៅ​ហើយ​យើង​សម្រេច​ចិត្ត​ឲ្យ​ទៅ​ខ្ចី​ជើង​នៅ​  Fiorentina។នៅ​ឯ​ Fiorentina គាត់​ចាប់​ផ្ដើម​ល្អ តែ​ Chelsea សម្រេច​ចិត្ត​លក់​គាត់​។ OK! ទេ​ប៉ុណ្ណឹង”។

“​ហើយ​និយាយ​ថា​ខ្ញុំ​ជា​អ្នក​លក់​វា​ជា​រឿង​កុហក។​ខ្ញុំ​ទិញ​គាត់​មក​​ខ្ញុំ​យល់​ព្រម​ឲ្យ​គាត់​លេង​ខ្ចី​ជើង​ ខ្ញុំ​គិត​ថា​វា​ចាំបាច់​ ខ្ញុំ​គិត​Chelsea មាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ច្រើន ពួក​គេ​មាន​ចំនួន​នៅ​លេង​នៅ​ឡើយ​ដូច​ជា​  Willian, Hazard និង​កីឡាករ​ដទៃ​ទៀត​ដែល​ត្រៀម​លេង​ក្នុង​កម្រិត​ខុស​ៗ​គ្នា”។

“ដូច្នេះ​ការ​សម្រេច​ចិត្ត​ឲ្យ​គាត់​លេង​ខ្ចី​ជើង​ជា​រឿង​ត្រឹម​ត្រូវ​តែ​ការ​សម្រេច​ចិត្ត​លក់​គាត់​ ហើយ​យក​លុយ​ទៅ​ទិញ​កីឡាករ​ផ្សេង​មិន​មែន​ជា​ការ​គិត​របស់​ខ្ញុំ”។

“ ​ប៉ុន្តែ​និយាយ​ឲ្យ​ច្បាស់​ ខ្ញុំ​បាន​ទិញ ​Salah តែ​មិន​បាន​លក់​ Salah ។ ពេល​នេះ​គាត់​លេង​បាន​ល្អ​អស្ចារ្យ​ ខ្ញុំ​រីករាយ​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​​ពី​ព្រោះ​គាត់​ទាត់​ចូល​គ្រប់​ក្លឹប​លើក​លែង​តែ​យើង​ចំនួន​២​ប្រកួត​គាត់​ទាន់​ស៊ុត​ចូល”៕