​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​ក្រុម​បាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានឲ្យដឹងថា ខ្សែការពារ Dani Carvajal នឹង​ចូលរួម​ជាមួយ​ក្រុមជើង​ឯក​ពិភពលោក​ឆ្នាំ​២០១០សម្រាប់​យុទ្ធនាការ​ FIFA World Cup នៅ​ប្រទេស​រុស្ស៊ី​បាន។

ក្រោយ​ការ​ពិនិត្យ​ពី​របួសរួចរាល់​ ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​នា​ទីក្រុង​ម៉ាឌ្រីដ​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ថា​ខ្សែ​ការពារ​ Real Madrid រូប​នេះ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ​ហើយ​ជួយ​អេស្ប៉ាញ​នៅក្នុងពានរង្វាន់ពិភពលោកបាន។​

គួររំលឹកថា Carvajal បានរង​របួស​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ Real Madrid បាន​យក​ឈ្នះ​ Liverpool ៣​ទល់​នឹង​១ ខណៈរូបគេត្រូវបានប្តូរចេញតាំងពីនាទីទី៣១នៅក្នុងវគ្គទី១។​

គួរបញ្ជាក់ថា សមាសភាព​២៣​រូប​របស់​អេស្ប៉ាញ​នៅ​អាច​ផ្លាស់ប្ដូរ​បាន​រហូត​ដល់​ថ្ងៃ​ទី​ ៤​មិថុនា​ ស្របពេល​កីឡាករ​បម្រុង​ដែល​អាច​ជំនួស​ Carvajal នោះ​គឺ​ Hector Bellerin របស់ក្រុមកាំភ្លើងធំ Arsenal៕