ប្រធានាធិបតីអាមេរិកលោក Donald Trump សង្ឃឹមថានឹងគ្មានប្រទេសណាមួយនៅលើពិភពលោកនេះមកដាក់ពាក្យធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup 2026ប្រជែងជាមួយអាមេរិកទៅចុះ។
សហរដ្ឋអាមេរិក កាណាដា និងមិកស៊ិកបានចូលរួមគ្នាដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ខណៈដែលព្រឹត្តិការណ៍នៅសល់តែ៨ឆ្នាំទៀតប៉ុណ្ណោះ។ ម៉ារ៉ុកជាគូប្រជែងមួយហើយដែលបានសម្រេចចិត្តដាក់ពាក្យមកដែរក្រោយការប្រកាសរបស់fifa ក្នុងទីក្រុងមូស្គូកាលពី១៣មិថុនាឆ្នាំ២០១៧។
Tweet ក្នុងបណ្ដាញសង្គម Twitter របស់ខ្លួន, Trump បានព្រមានដល់ប្រទេសណាក៏ដោយដែលហ៊ានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះប្រជែងជាមួយអាមេរិកខណៈដែលប្រទេសមួយនេះធ្លាប់ធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ១៩៩៤។
“ សហរដ្ឋអាមេរិកបានចាប់ដៃជាមួយមិត្តកាណាដា និងមិកស៊ិកធ្វើម្ចាស់ផ្ទះ 2026 World Cup។ វាពិតជាគួរឲ្យខ្មាសគេណាស់ដែលប្រទេសដែលយើងគាំទ្រចង់ដាក់ពាក្យប្រជែងជាមួយអាមេរិក។ហេតុអ្វីប្រទេសទាំងអស់គាំទ្រដល់ដល់ប្រទេសទាំងនោះដែលមិនគាំទ្រពួកយើង(រួមទាំងអាមេរិក)ទៅវិញ?”៕